馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងចិន-អាស៊ានតាមរយៈ​ការកសាងប្រព័ន្ធដំណើរវិលជុំទំាំងពីរក្នុងនិងក្រៅប្រទេស

2021-09-10 12:29:16 cri

បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងចិន-អាស៊ានតាមរយៈ​ការកសាងប្រព័ន្ធដំណើរវិលជុំទំាំងពីរក្នុងនិងក្រៅប្រទេស_fororder_2

វេទិកាសហប្រតិបត្តិការកសិកម្មចិន-អាស៊ានលើកទី ៥ បានបើកធ្វើនៅទីក្រុងណាននីងប្រទេស​ចិននៅថ្ងៃទី ៩ខែកញ្ញា ។

លោកស្រី​LiZhipingអនុប្រធានមជ្ឈមណ្ឌលកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេសនៃក្រសួងកសិកម្មនិងជនបទប្រទេស​ចិនបានថ្លែងក្នុងកិច្ចប្រជុំថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងចិន-អាស៊ានកំពុងឈានចូលក្នុងយុគសម័យថ្មីសន្លាងដែលមាន​ឱកាសជាយុទ្ធសាស្រ្ត ប្រទេស​ចិនបង្កើតប្រព័ន្ធដំណើរវិលជុំទំាំងពីរក្នុងនិងក្រៅប្រទេសនិងនិម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មីដែលជំរុញគ្នាទៅវិញទៅមកនឹងជួយទីផ្សារធំទាំងពីរគឺចិននិងអាស៊ានឱ្យ​តភ្ជាប់គ្នាកាន់តែល្អ​។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ដោយជោគជ័យនឹងនាំឱ្យ​កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យកសិកម្មឈានដល់កម្រិតកាន់តែខ្ពស់។

បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកសិកម្មទ្វេភាគីជាមួយប្រទេសអាស៊ានចំនួនជាង ៣០ និងបានអនុវត្តគម្រោងផ្លាស់ប្តូរបច្ចេកវិទ្យាកសិកម្មជាង ២០០ គម្រោង។ នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មផ្នែកផលិតផលកសិកម្មរវាងចិននិងអាស៊ានឈានដល់ ៤៣ ពាន់លានដុល្លារអាមេរិក ត្រូវជា ១៧,២% នៃទំហំទូទៅនៃពាណិជ្ជកម្មផ្នែកផលិតផលកសិកម្ម​ជាមួយក្រៅប្រទេស​របស់ប្រទេស​ចិន។

អ្នកបកប្រែ:馬小青
ប្លុកពិសេស