翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី ១៨

2021-09-10 12:19:43 cri

      ថ្ងៃទី ១០ ខែកញ្ញា លោក​ស៊ី ជីនភីង​ប្រធានរដ្ឋចិន​​បាន​ផ្ញើ​លិខិត​អបអរសាទរ​ចំពោះ​​ការបើកពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-អាស៊ាន​និងកិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន-អាស៊ាន​លើកទី ១៨ ។

     ​លោក​ស៊ីជីនភីង​បាន​លើកឡើងថា ​​ចាប់ពីប្រទេសចិន​និង​អាស៊ាន​បានបង្កើត​ទំនាក់ទំនង​សន្ទនា​អស់រយៈ​ពេល​ ៣០ ឆ្នាំ​​មក ភាគីទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​និង​កាន់តែស៊ីជម្រៅ​ជាបន្តបន្ទាប់​ បាន​ក្លាយ​ទៅជា​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទៅវិញ​ទៅមក​​ ដែលជា​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​កម្លាំងរស់រវើក​​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ ក្រោយ​ពី​ផ្ទុះ​ការរីករាលដាល​នៃជំងឺ​កូវីដ ១៩ មក ភាគីទាំង​ពីរ​បាន​ពួតដៃ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង រួមគ្នា​ពុះពារ​គ្រប់​ឧបសគ្គក្នុង​គ្រាអាសន្ន ដែល​បាន​អនុវត្ត​​​ជាក់ស្តែង​នូវ​ស្មារតី​នៃសហគមន៍​រួមវាសនា​​ដែល​ជួយ​គ្នា​ទៅវិញទៅមក និង​រួម​សុខរួមទុក្ខ ។​​លោក​​ស៊ី ជីនភីង​បាន​គូសបញ្ជាក់ទៀត​ថា ​ប្រឈម​នឹង​អនាគត​ ប្រទេសចិន​មាន​ឆន្ទៈ​រួម​ជា​មួយ​អាស៊ាន​ដើម្បីបង្កើន​ទំនុកចិត្ត​ជាយុទ្ធសាស្រ្ត​ទៅវិញទៅមក ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់វិស័យ​ដូចជា​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាដើម ជំរុញ​ឱ្យ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់មាន​សុពលភាពនិងទទួល​បាន​ការ​​​អនុវត្ត​ក្នុង​ពេលឆាប់​ៗ រួម​គ្នា​កសាង​ “ខ្សែក្រវាត់និង​ផ្លូវ​”ប្រកបដោយ​គុណភាព​ខ្ពស់ បង្កើតទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្រ្ត​ដែលមាន​កម្រិត​កាន់តែខ្ពស់ ក៏ដូចជា​រួម​គ្នា​គាំពារ​និន្នាការ​អភិវឌ្ឍន៍​ដ៏​ល្អ​ប្រសើរ​​ដែលប្រកបដោយ​ភាពរុងរឿង​ថ្កុំថ្កើង​ក្នុង​តំបន់​ផងដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស