李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ មិនថាអ្វីដែលហៅថា “តុលាការពិសេសវៃវូអឺ ” បើកសវនាការប៉ុន្មានដងក៏ដោយ ក៏គ្មានប្រយោជន៍អ្វីទាល់តែសោះ

2021-09-10 14:51:49

      លោក​ZhaoLijianអ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុងសន្និសីទកាសែត​ជា​ប្រចាំ​កាលពី​ថ្ងៃទី​ ៩ ខែ​កញ្ញា​ថា​ មិន​ថាអ្វី​ដែល​ហៅ​ថា​ “តុលាការ​ពិសេស​វៃវូអឺ ” បើក​សវនាការ​ប៉ុន្មាន​ដង​ក៏​ដោយ​ ក៏​គ្មាន​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ​ ដោយ​សារ​វាជា​ “តុលាការ​” ខុសច្បាប់​ ។

       លោក​ZhaoLijian បាន​ឆ្លើយ​តប​នឹង​សំណួរបស់​អ្នក​សារព័ត៌មាន​ថា​ តាមពិត​ ម្ចាស់​លុយ​ធំ​បំផុត​នៅពីក្រោយ​​អ្វី​ដែលហៅ​ថា​ “តុលាការពិសេស​វៃវូអឺ” គឺ​ “មហាសន្និបាត​តំណាង​វៃវូអឺពិភពលោក​​ ” ​ដែល​ជា​អង្គការ​ប្រឆាំង​ចិន​ដែលតែង​ឃោសនា​បំប៉ោង​ពី​​​គំនិត​អបគមន៍​ក្នុង​​តំបន់​Xinjiang ប្រទេស​ចិន​​។

       លោក​ZhaoLijian បាន​បញ្ជាក់​ថា​ មិនថា​ពួក​ប្រឆាំង​ចិន​ទាំង​នេះ​សម្តែងឆាក​​ល្ខោន​បែប​ណា​ក្តី​  តំបន់​Xinjiang ប្រទេស​ចិនប្រាកដ​ជា​អាច​ទទួលបាន​​ការ​អភិវឌ្ឍកាន់តែ​ល្អ​  ចំណែកឯការ​បញ្ចេញ​សំឡេងគាំទ្រ​​បញ្ហា​តំបន់​Xinjiang ​ដោយ​ប្រកាន់​អាកប្បកិរិយា​សត្យានុម័ត​និង​យុត្តិធម៌របស់​​​សហគមន៍​អន្តជាតិ​ប្រាកដ​ជា​កាន់តែ​ច្រើន​ឡើង​ៗ ជា​មិនខាន​ ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស