馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងលើកឡើងគំនិតផ្តួចផ្តើម៥ចំណុចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃប្រទេស​BRICS

2021-09-10 12:25:50 cri

 

នៅយប់ថ្ងៃទី ៩ ខែកញ្ញា លោកស៊ីជីនភីងប្រធានរដ្ឋ​ចិនបានចូលរួមកិច្ចប្រជុំលើកទី ១៣ នៃមេដឹកនាំប្រទេស BRICS តាមប្រព័ន្ធ​វីដេអូ។

ពេលថ្លែងសុន្ទរកថា លោកស៊ីជីនភីង បានគូសបញ្ជាក់ថា ក្រោមស្ថានការណ៍បច្ចុប្បន្ននេះ ​បណ្តាប្រទេស BRICS គួរតែពង្រឹងជំនឿឱ្យ​មុតមាំ បង្កើនសាមគ្គីភាពក្នុងន័យ​ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃប្រទេស​ BRICS ឱ្យ​ឆ្ពោះទៅរកគុណភាពខ្ពស់។លោកបានលើកឡើងគំនិតផ្តួចផ្តើម៥ចំណុច៖ ទីមួយ ត្រូវតែរួមគ្នាពុះពារការលំបាកនិងបង្កើនកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈ។ទី ២ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌និងបង្កើនកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកវ៉ាក់សាំង។ ទី ៣ ត្រូវប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះឈ្នះក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។ ទី ៤ ត្រូវតែប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌និងសមភាព ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខ ទី៥ប្រកាន់ខ្ជាប់នូវការរៀនសូត្រពីគ្នា​ទៅវិញទៅមកនិងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិ។

អ្នកបកប្រែ:馬小青
ប្លុកពិសេស