魏偉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖លាតត្រដាងពីមុខមាត់លាក់ពុតរបស់អ្នកនយោបាយលោកខាងលិចដែល"យកចិត្តទុកដាក់"ដល់កិច្ចការហុងកុង

2021-09-10 15:07:32 cri

#CCFRComment#បទវិភាគ៖លាតត្រដាងពីមុខមាត់លាក់ពុតរបស់អ្នកនយោបាយលោកខាងលិចដែល"យកចិត្តទុកដាក់"ដល់កិច្ចការហុងកុង_fororder_0910柬評圖片1

    នៅយប់ថ្ងៃទី ​៨ ​និង​ព្រឹកថ្ងៃទី ​៩ ​ខែកញ្ញា ​តាមម៉ោង​ក្រុងប៉េកាំង ​លោក ​Dominic ​Raab ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស​និង​លោក ​Antony ​Blinken ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហោះសារ​លើ​បណ្តាញទំនាក់ទំនង​សង្គម​ជាបន្តបន្ទាប់​ដោយ​មួលបង្កាច់​ផែ្នក​ប៉ូលិស​ហុងកុង​នៃ​ប្រទេសចិនថា ​ការចាប់ខ្លួន​តាមច្បាប់​នូវ​សមាជិកពាក់ព័ន្ធ​នៃ​"សហព័ន្ធ​គាំទ្រ​ចលនា​ស្នេហាជាតិ​និង​ប្រជាធិបតេយ្យ​សម្រាប់​អ្នកក្រុង​ហុងកុង"​កាលពី​ថ្ងៃទី ​៨ ​ខែ​កញ្ញា ​គឺជា​ទង្វើ​ដែល​"រំលោភលើច្បាប់"​និង​"បង្ក្រាប​លើ​មតិ​ខុសៗគ្នា"​ជាដើម ​។ ​ពាក្យសម្តី​ច្រដែល​ទាំងនេះ​មិនត្រឹមតែ​បានលាតត្រដាង​បន្ថែមទៀត​នូវ​មុខមាត់ពិតប្រាកដ​នៃ​អង្គការ​ខុស​ច្បាប់​នេះ​ដែល​ជា​"ភ្នាក់ងារបរទេស"​ប៉ុណ្ណោះទេ ​ថែមទាំងក៏បាន​បញ្ជាក់ថែមមួយ​កម្រិត​ទៀត​នូវ​ភាពចាំបាច់​និង​ភាពត្រឹមត្រូវ​នៃ​ការចាត់ប្រតិបត្តិការ​តាមច្បាប់​របស់​ផែ្នកប៉ូលិស​ហុង​កុង​ទៀតផង ​ជាងនេះទៅទៀត ​វាកាន់តែ​បង្ហាញយ៉ាង​ពេញលេញ​នូវ​មុខមាត់លាក់ពុត​និង​ស្តង់ដារពីរ​របស់​អ្នកនយោបាយមួយចំនួន​តូច​របស់​អាមេរិក​និង​អង់គ្លេស​ផងដែរ ​។​

    ដើមឡើយ ​"សហព័ន្ធគាំទ្រចលនា​ស្នេហាជាតិ​និង​ប្រជាធិបតេយ្យ​សម្រាប់អ្នកក្រុង​ហុង​កុង" ​គឺជា​ទ័ពស្រួច​ខាងនយោបាយ​ដែល​ចិញ្ចឹមបីបាច់​ដោយ​កម្លាំងបដិបក្ខគ្នា​បរទេស ​។ ​ក្នុង​រយៈ​ពេល​ជាង ​៣០ ​ឆ្នាំកន្លងមក ​ពី​ការបំផុស​ការដង្ហែក្បួន​និង​ការប្រមូលផ្តុំគ្នា​ដើម្បី​បង្កើត​កុបកម្ម​ដល់​ការមួលបង្កាច់​យ៉ាងកម្រោល​នូវ​គោលនយោបាយជាតិ​ជាមូលដ្ឋាន​ស្តីពី​"ប្រទេស​មួយ​ប្រព័ន្ធគ្រប់គ្រងពីរ"​រហូតដល់​ការប៉ុនប៉ង​រៀបចំ​"បដវត្តន៍ព័ណ៌"​នៅហុងកុង ​សកម្មភាព​បង្ក​ភាពចលាចល​នៅហុងកុង​គ្រប់បែបយ៉ាង​របស់​អង្គការខុសច្បាប់​នេះ ​គឺ ​ត្រូវ​លាត​ត្រដាង​យ៉ាងច្បាស់ ​។​

    ផែ្នកប៉ូលិសហុងកុង​មានហេតុផលជឿថា ​"សហព័ន្ធគាំទ្រចលនាស្នេហាជាតិ​និង​ប្រជា​ធិបតេយ្យ​សម្រាប់​អ្នកក្រុងហុងកុង" ​គឺជា​"ភ្នាក់ងារបរទេស" ​ហើយបាន​ចេញសេចក្តីជូន​ដំណឹង​ជា​លាយលក្ខណ៍អក្ស​រដល់​អង្គការនេះ​កាលពីថ្ងៃទី ​២៥ ​ខែសីហា​ដោយតម្រូវឱ្យ​ដាក់​ជូន​ឯកសារពាក់ព័ន្ធ ​។ ​ប៉ុន្តែ ​បុគ្គលពាក់ព័ន្ធ​នៃ​អង្គការនេះ ​ក្នុងនោះ​បូករួមទាំង​អនុប្រធាន​ជាដើម ​បែរជា​បដិបក្ខយ៉ាងកម្រោល​នូវ​ការទាមទារ​របស់​ផែ្នកប៉ូលិស​ដើម្បី​បិទ​បាំង​ការពិត​ដែល​ជាប់សង្ស័យ​ពីការប្រព្រឹតិ្ត​បទល្មើស ​។ ​ក្រោមបរិបទបែបនេះ ​នៅថ្ងៃទី ​៨ ​ខែ​កញ្ញា ​ប៉ូលិសហុងកុង​បាន​ចាប់ខ្លួន​សមាជិកពាក់ព័ន្ធ​នៃ​អង្គការនេះ​ដោយអនុលោមតាម​ការ​អនុវត្ត​លម្អិត​នៃ​ច្បាប់​សន្តិសុខជាតិ​នៅហុងកុង ​។ ​ប្រការនេះ​បង្ហាញឱ្យឃើញ​នូវ​គោលការណ៍​នីតិរដ្ឋ​ដែល​ចាំបាច់ត្រូវ​អនុវត្តតាមច្បាប់ ​ចាំបាច់ត្រូវ​អនុវត្តច្បាប់​យ៉ាងតឹងរ៉ឹង​និង​ចាំបាច់ត្រូវ​ដេញដោល​ពី​ការទទួលខុស​តាមផ្លូវច្បាប់ ​ក៏ដូចជា​បាន​គាំពារ​យុតិ្តធម៌​និង​សច្ចធម៌​ផងដែរ ​។​

    កាលពី​ថ្ងៃទី ​៦ ​ខែមករា ​ឆ្នាំ ​២០២១ ​បាតុកម្ម​ក្នុងទ្រង់ទ្រាយធំ​បានកើតឡើង​នៅក្រុង​វ៉ា​ស៊ីន​តោន ​ហើយ​បាតុករ​មួយចំនួន​បាន​វាយសម្រុកចូល​វិមានរដ្ឋសភា​នៃ​អាមេរិក ​។ ​នៅ​ពេល​នោះ ​អ្នកនយោបាយអាមេរិក​មួយចំនួន​បាន​រិះគន់​ភ្លាមៗថា ​បាតុកម្មបែបនេះ​ជា​កុបកម្ម​រហូតដល់​ជា​រដ្ឋប្រហារ​ដោយទាមទារឱ្យ​ផ្តន្ទាទោស​ជនបង្កកុបកម្ម​ទាំងនោះ​តាមផ្លូវ​ច្បាប់ ​។ ​ក្រៅពីនេះ ​ក្នុងអំឡុងពេល​កុបកម្មនៅតំបន់​ជាច្រើន​នៅអង់គ្លេស​ក្នុង​ឆ្នាំ ​២០១១ ​ក្នុង​នោះ​បូករួមទាំង ​ទីក្រុងឡុងដ៍​ជាដើម ​នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ផ្តល់សិទ្ធិ​ដល់​ផែ្នក​ប៉ូលិស​ក្នុងការ​បណ្តេញ​អ្នកបង្កកុបកម្ម​ដោយប្រើ​កាំភ្លើងបាញ់ទឹក​សម្ពាធខ្ពស់​ព្រមទាំង​បាន​រិះគន់​ដោយត្រង់ៗថា ​កុបកម្មនេះ​ជា​"បទឧក្រិដ្ឋ"ម៉្យាង ​។ ​ហេតុអ្វីបានជា​ល្គឹកណា​កុបកម្ម​បាន​កើត​នៅ​ហុងកុង ​នោះ ​អ្នកនយោបាយអាមេរិក​និង​អង់គ្លេស​ទាំងនេះ​ក៏ផ្លាស់ប្តូរ​មុខមាត់​ភ្លាមៗ ​? ​ទង្វើមាន​ស្តង់ដារពីរ​ដែល​តម្កល់ទុកផលប្រយោជន៍ផ្ទាល់ខ្លួន​លើច្បាប់​បែបនេះ​មិន​ត្រឹម​តែ​បាន​ជាន់ឈ្លី​យ៉ាងគឃ្លើន​លើច្បាប់​ដ៏​ពិសិដ្ឋប៉ុណ្ណោះទេ ​ថែមទាំងក៏បាន​លាតត្រដាង​យ៉ាង​ច្បាស់​នូវពុតត្បុត​របស់​អ្នកនយោបាយ​អាមេរិក​និង​អង់គ្លេស​ក្នុងការប៉ុនប៉ង​បង្ក​ភាព​ចលាចល​នៅហុងកុង​ផងដែរ ​។​

    បច្ចុប្បន្ននេះ ​ហុងកុង​ត្រូវបាន​ដាក់បញ្ជូល​ក្នុង​ការអភិវឌ្ឍទូទៅ​នៃ​ផែនការអភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំ​ទី ​១៤ ​នៃប្រទេសចិន ​ហើយ​និន្នាការប្រវតិ្តសាស្ត្រ​នៃហុងកុង​ដែល​ប្រែ​ភាពចលាចល​ទៅ​ជា​មាន​របៀបរៀបរយ​ព្រមនិង​ប្រែអភិបាលកិច្ច​ទៅជា​វិបុលភាព​និង​ភាពរីកលូតលាស់ ​គឺ ​មិនអាច​បង្វិល​ថយក្រោយ​នោះទេ ​។ ​យើង​ដាស់តឿន​អ្នកនយោបាយមួយចំនួនតូច​របស់​អាមេរិក​និងអង់គ្លេស​ថា ​កុំ​សម្តែងឆាកល្ខោន​លាក់ពុត​ដោយឥតប្រយោជន៍​នោះឡើយ ​គួរ​តែ​យល់ដឹង​ពី​ការពិតជាក់ស្តែង​ឱ្យបានច្បាស់​និង​សម្របទៅតាម​និន្នាការជាទូទៅ ​ហើយ​បញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ចិន​និង​អភិបាលកិច្ច​តាមនីតិរដ្ឋ​នៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង​ភ្លាម ​៕

#CCFRComment#បទវិភាគ៖លាតត្រដាងពីមុខមាត់លាក់ពុតរបស់អ្នកនយោបាយលោកខាងលិចដែល"យកចិត្តទុកដាក់"ដល់កិច្ចការហុងកុង_fororder_0910柬評圖片2

 

អ្នកបកប្រែ:魏偉
ប្លុកពិសេស