馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនារវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងបើកធ្វើនៅទីក្រុងណាននីងប្រទេស​ចិន

2021-09-10 12:27:20

កិច្ចសន្ទនារវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងបើកធ្វើនៅទីក្រុងណាននីងប្រទេស​ចិន_fororder_១

កាលពីថ្ងៃទី ៩ ខែកញ្ញា កិច្ចប្រជុំសន្ទនារវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងបានបើកធ្វើនៅទីក្រុងណាននីងប្រទេស​ចិនក្រោមប្រធានបទ៖“បង្កើនកិច្ចសហប្រតិបត្តិការនៃគណបក្សនយោបាយនិងរួមគ្នាស្វែងរកការអភិវឌ្ឍ​ផ្នែកសេដ្ឋកិច្ច ”។មេដឹកនាំនៃបក្ស​នយោបាយ​ចំនួនជាង៤០​ អ្នកទទួលខុសត្រូវនៃអង្គការយុវជននិងតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងសរុបជាង៣រយរូបបានចូលរួមកិច្ចប្រជុំសន្ទនាតាមប្រព័ន្ធ​វីដេអូ លើសពីនេះទៅទៀតក៏មានមន្រ្តីការទូតប្រចាំនៅប្រទេសចិន​ប្រមាណ ៣០ រូប បានចូលរួមកិច្ចប្រ​ជុំនៅកន្លែង​ផ្ទាល់។

អ្នក​នយោបាយសំខាន់ៗនៃគណបក្សនយោបាយដែលបានចូលរួមកិច្ច​ប្រជុំបានយល់​ឃើញ​ថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការបើកចំហចំពោះអន្តរជាតិព្រមនិងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ច​និង​វឌ្ឍ​នភាពនៃពិភពលោកឡើងវិញ ស្របពេលទទួលបានជ័យជំនះគ្រប់ជ្រុងជ្រោយក្នុងការពុះពារការលំបាកក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាខិតខំជំរុញវិបុលភាពរួមនិងសាមគ្គីភាពនៃប្រជាជាតិផងដែរ។តំណាងនានាមានឆន្ទៈក្នុងការប្រាស្រ័យទាក់ទងឱ្យ​ស៊ីជម្រៅជាមួយបក្សកុម្មុយនិស្តចិននិងរួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរ។

អ្នកបកប្រែ:馬小青
ប្លុកពិសេស