馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិន​ផ្ញើលិខិតអបអរសាទរការបើកសន្និបាតកាត់បន្ថយការបាត់បង់ស្បៀងអាហារអន្តរជាតិ

2021-09-10 16:47:57 cri

 

នៅថ្ងៃទី ១០ ខែកញ្ញា លោកស៊ីជីនភីង​ប្រធានរដ្ឋចិន​បានផ្ញើលិខិតអបអរសាទរការបើកសន្និបាតកាត់បន្ថយការបាត់បង់ស្បៀងអាហារអន្តរជាតិ។

ថ្លែងក្នុងសារលិខិត លោកស៊ីជីនភីងបានលើកឡើងថា សន្តិសុខស្បៀងអាហារគឺជាបញ្ហាមូលដ្ឋានដែលទាក់ទិននឹងការរស់រានមានជីវិតរបស់មនុស្សជាតិ ហើយការកាត់បន្ថយការបាត់បង់ស្បៀងអាហារគឺជាមធ្យោបាយដ៏សំខាន់ដើម្បីធានាដល់សន្តិសុខស្បៀងអាហារ។ បច្ចុប្បន្ននេះជំងឺកូវីដ១៩កំពុងរីករាលដាលលើពិភពលោក សន្តិសុខស្បៀងកំពុងប្រឈមមុខនឹងបញ្ហា ដូចនេះបណ្តាប្រទេសនានាលើពិភពលោកគួរតែពន្លឿនប្រតិបត្តិការដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារពិភពលោកដោយមានប្រសិទ្ធភាព។

លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា លោកសង្ឃឹមថាភាគីទាំងអស់នឹងចាត់ទុកសន្និបាតនេះជាឱកាសមួយដើម្បីពួតដៃគ្នាធ្វើកិច្ច​សហប្រ​តិបត្តិការក្នុងន័យអនុវត្តរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ចូលរួមចំណែកដល់ការសម្រេចបាននូវការលុបបំបាត់ភាពអត់ឃ្លាននិងភាពក្រីក្រ ក៏ដូចជារួមចំណែកកាន់តែច្រើនក្នុងការគាំពារសន្តិសុខស្បៀងអាហារពិភពលោកនិងជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

អ្នកបកប្រែ:馬小青
ប្លុកពិសេស