翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនចូលរួមកិច្ចសន្ទនាជាមួយលោក Thongloun Sisoulith អគ្គលេខាធិការនៃបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវតាមប្រព័ន្ធវីដេអូ

2021-12-03 20:05:29 cri

លោកស៊ី ជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស​ចិន​និង​ជា​ប្រធានរដ្ឋចិនចូលរួម​​កិច្ច​សន្ទនា​ជា​មួយ​លោក​ Thongloun Sisoulith អគ្គលេខាធិការ​នៃបក្ស​បដិវត្តន៍​ប្រជាជនឡាវនិងជា​​ប្រធានរដ្ឋ​ឡាវ​តាម​ប្រព័ន្ធវីដេអូ_fororder_大大

      ថ្ងៃទី ៣ ខែធ្នូ លោក​ស៊ីជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​​ចិន​និង​ជា​ប្រធានរដ្ឋចិនបាន​ចូលរួម​កិច្ច​សន្ទនា​ជា​មួយ​លោក​ Thongloun Sisoulith អគ្គលេខាធិការ​នៃបក្ស​បដិវត្តន៍​ប្រជាជនឡាវនិងជា​​ប្រធានរដ្ឋ​ឡាវ​តាម​ប្រព័ន្ធវីដេអូ។

      ថ្លែង​ក្នុងកិច្ចជំនួប លោក​ស៊ីជីនភីង បាន​គូសបញ្ជាក់ថា ក្នុងបរិបទដែល​​បរិស្ថាន​ខាងក្រៅ​ដែល​មានភាព​ស្មុគ្គស្មាញយ៉ាង​តឹងរឹង​ និង​ប្រឈមបញ្ហាអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ​ព្រមទាំង​ការ​​បង្ការ​និង​គ្រប់​គ្រង​ជំងឺឆ្លងក្នុង​ស្រុក​យ៉ាង​លំបាកលំបិន​ ​  ប្រទេស​ចិននិង​ឡាវ​​ត្រូវ​តែជំរុញ​ទំនាក់ទំនង​រវាង​បក្ស​ទាំងពីរ​និង​ប្រទេស​ទាំង​ពីរ​​ឱ្យឡើង​ដល់កម្រិត​ថ្មី​ជាបន្តបន្ទាប់ដោយ​​ឈរ​លើ​កម្រិតខ្ពស់​ផ្នែក​នយោបាយ​និ​ងយុទ្ធសាស្រ្ត​ក្នុង​ការគាំពារ​បុព្វហេតុ​រួម​នៃ​សង្គមនិយម​  ​ ក្នុងន័យ​បន្តកសាង​​សហគមន៍រួមវាសនា​រវាង​ចិននិង​ឡាវ​ដែល​មិន​អាច​បំបែក​បានឡើយ ។ ប្រទេសចិន​មានឆន្ទៈ​រួមជា​មួយ​ភាគី​ឡាវអនុវត្ត​ពហុភាគីនិយម​​ដ៏​ពិតប្រាកដ អនុវត្ត​​គំនិតផ្តួចផ្តើម​ស្តីពី​ការអភិវឌ្ឍ​ជាសកល ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​រវាង​ចិននិង​អាស៊ាន​ដែលប្រកបដោយ​ភាព​ស្អិតល្មួត​ និង​រួម​គ្នា​គាំពារ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​ ។

     ជាការឆ្លើយតប​ លោក​ Thongloun Sisoulith​បាន​ថ្លែង​ថា ដោយសារ​​គំនិត​ផ្តួច​ផ្តើម​ “ខ្សែក្រវាត់និងផ្លូវ​”ដែល​លើកឡើង​ដោយ​លោក​ស៊ី ជីនភីង​ ទើប​ផ្លូវដែក​ឡាវ-ចិន​ត្រូវ​បានសាងសង់និង​​ដាក់​ឱ្យ​ប្រើប្រាស់​ ដែល​បាន​សម្រេច​ក្តីសុបិន​ផ្លូវដែក​របស់​ប្រជាជន​ឡាវ ​។​ ប្រទេស​ឡាវ​រីករាយ​រួមជា​មួយ​ប្រទេសចិន​បង្កើន​ការ​ផ្លាស់ប្តូរ​​​ជាន់​ខ្ពស់​យ៉ាង​ជិតស្និទ្ធ បង្កើនការ​ប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត ដើម្បី​សម្រេច​ប្រសិទ្ធភាពសេដ្ឋកិច្ច​​ជា​អតិបរមា​នៃ​គម្រោងផ្លូវដែក​ឡាវ-ចិន​ សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច​រវាង​ឡាវ​និង​ចិន​ទទួល​បាន​សមិទ្ធផល​កាន់តែ​ច្រើន​ថែមទៀត ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស