劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ីតាមប្រព័ន្ធ វីដេអូ

2021-12-16 09:42:18 cri

លោកXiJinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកភូទីនប្រធានាធិបតីរុស្ស៊ីតាមប្រព័ន្ធ វីដេអូ_fororder_1128166958_16395741171401n

រសៀលថ្ងៃទី​១៥ ខែធ្នូ ​​លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​តាម​ប្រព័ន្ធវីដេអូ​នៅ​ទីក្រុង​ប៉េកាំង​។

ភាគី​ទាំង​២​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ធំ​​និង​បញ្ហា​
ប្រជាធិបតេយ្យ​។​លោក​XiJinping​បាន​គូស​បញ្ជាក់​ថា ​ប្រជាធិបតេយ្យ​ជា​ការ​ស្វែង​រក​ដ៏​ល្អ​បរវ​និង​ជា​គុណតម្លៃ​រួម​របស់​មនុស្សជាតិ​ទាំងមូល​ ​និង​ជា​សិទ្ធិ​របស់​ប្រជាជន​នៃ​ប្រទេស​នានា​។​តើ​ប្រទេស​មួយ​មាន​ប្រជាធិបតេយ្យ​ឬទេ​ ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​សម្រេច​ប្រជាធិបតេយ្យ​កាន់​តែ​ល្អ​ ​គឺត្រូវ​វាយតម្លៃ​ដោយ​ប្រជាជន​របស់​ប្រទេស​សាមី។​កិច្ចការ​អន្តរជាតិ​ត្រូវតែ​ធ្វើ​​តាមរយៈ​ការ​​ពិគ្រោះពិភាក្សា​រវាង​ប្រទេស​នានា​ ​ការ​ជំរុញ​ប្រជាធិបតេយ្យភាវូបនីយកម្ម​ទំនាក់ទំនង​អន្តរជាតិ​​និង​អនុវត្ត​ពហុភាគីនិយម​យ៉ាង​ប្រាកដ​ប្រជាទើប​​ជា​អ្វី​ដែល​ប្រជាជន​ចង់​បាន​និង​ជា​និន្នាការ​ទូទៅ​។​ភាគី​ចិន​រីករាយ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សម្របសម្រួល​​ជា​មួយ​ភាគីរុស្ស៊ី ដើម្បី​នាំ​មុខ​សហគមន៍​អន្តរជាតិ​ក្នុង​ន័យ​បង្កើត​គុណតម្លៃ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​ ​ព្រមនិង​គាំពារ​សិទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​របស់​ប្រទេស​នានា​។

ជា​ការ​ឆ្លើយតប​ ​លោក​ភូទីន​បាន​លើក​ឡើងថា​ ភាគីរុស្ស៊ី​រីករាយ​រួម​ជា​មួយ​ភាគី​ចិន ​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​ឧស្ម័ន​និង​ប្រេងកាត ​ហិរញ្ញវត្ថុនិង​អវកាស​ជា​ដើម​ព្រមទាំង​គម្រោង​​ជា​យុទ្ធសាស្ត្រ​ធំៗ​ ​ហើយ​ប្រឆាំង​នឹង​ការ​ធ្វើ​ឱ្យ​​ជំងឺ​កូវីដ​១៩​ក្លាយ​ទៅ​ជា​រឿង​នយោបាយ​។​ភាគី​រុស្ស៊ី​នឹង​គាំទ្រ​យ៉ាង​មុតមាំ​នូវ​គោលជំហរ​ដ៏​ត្រឹមត្រូវ​របស់​
រដ្ឋាភិបាល​​ចិនលើ​​បញ្ហា​ពាក់​ព័ន្ធ​នឹង​តៃវ៉ាន់​។​ភាគី​រុស្ស៊ី​រីករាយ​រួម​ជា​មួយ​ភាគី​ចិន​បង្កើន​​ការ​ប្រាស្រ័យ​ទាក់ទង​ស្តីពី​ការ​គាំពារ​សិទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​របស់​ប្រទេស​នានា​។​

គួរបញ្ជាក់​ថា​ ​មេដឹកនាំ​នៃ​ប្រទេស​ទាំង២​នឹង​ជួប​មុខ​គ្នា​ផ្ទាល់​​នៅ​ទីក្រុង​ប៉េកាំង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២៕

អ្នកបកប្រែ:劉妍
ប្លុកពិសេស