王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានប្រើពាក្យប្រៀបប្រដូចដ៏រស់រវើកសម្រាប់អធិប្បាយពីការធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹង

2022-01-19 17:07:48

តាំងពីសមាជកបក្សលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ដែលមានលោក ​Xi Jinping​ ជាប្រមុខស្នូល​បាន​​ធ្វើអភិបាលកិច្ចបក្ស​យ៉ាងតឹងរ៉ឹងដោយក្តីអង់អាចនិង​ការតាំងចិត្ត​ពុំធ្លាប់មាន។ ថ្លែងក្នុងសុន្ទរកថាគន្លឹះក្នុងកាលៈទេសៈខុសៗគ្នា លោក​​​ Xi Jinping បាន​អធិប្បាយ​ជាច្រើនលើក​អំពីការ​ធ្វើអភិបាលកិច្ចបក្ស​យ៉ាងតឹងរ៉ឹងដោយប្រើ​ការ​ប្រៀបប្រដូចមួយចំនួន។ ខាងក្រោមនេះសូមស្វែងយល់ពីការ​ប្រៀបប្រដូចដ៏រស់រវើកនិង​ជ្រាលជ្រៅទាំងនេះ៖

ខ្លួន​ឯងមានសមត្ថភាពគ្រប់គ្រាន់សិន​ ទើបអាចវាយលត់ដែកថែបបាន --ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ​ ២០១២​ ពេល​ជួបសំណេះសំណាលជាមួយ​អ្នកសារព័តមាន​ជាតិនិងអន្តរជាតិ​ដែល​យក​បទសម្ភាសន៍ពីសមាជបក្សកុម្មុយនិស្តចិន​លើកទី ១៨ នៅវិមានប្រជាជន លោក ​Xi Jinping បាន​លើកឡើងថា​ ​ក្នុងបរិបទថ្មី ​បក្ស​យើង​ប្រឈមមុខនឹង​បញ្ហា​ដ៏តានតឹងជាច្រើន ក្នុងបក្ស​ស្ថិតមាន​បញ្ហា​ជាច្រើន​ដែលតម្រូវ​ឱ្យយើងដោះស្រាយ​ជាបន្ទាន់ ជាពិសេសគឺ​ការ​ស៊ីសំណូក​និង​ពុករលួយ ទម្រង់និយមនិងការិយាល័យនិយម ចាំបាច់ត្រូវខិតខំ​ដោះស្រាយឱ្យបាន​។ ខ្លួន​ឯងមានសមត្ថភាពគ្រប់គ្រាន់សិន​ ទើបអាចវាយលត់ដែកថែបបាន។

ឃុំអំណានៅក្នុងទ្រុងនៃច្បាប់​ --ថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៣ លោក​ Xi Jinping បាន​សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំលើកទី ២ នៃគណៈកម្មការត្រួតពិនិត្យវិន័យនៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន​លើក​ទី ១៨ ថា​ ត្រូវ​បង្កើន​ការ​ដាក់កំហិត​និង​ត្រួតពិនិត្យ​ចំពោះ​ការប្រើប្រាស់អំណាច​ ឃុំអំណាចក្នុងទ្រុងនៃច្បាប់ បង្កបង្កើតជា​យន្តការ​ផ្តន្ទាទោស​ដែលមិនហ៊ានពុករលួយ យន្តការ​បង្ការដែលមិនអាច​ពុករលួយ ​និង​យន្តការ​ធានាដែល​មិនងាយពុករលួយ។

បើកភ្លើង​បំភ្លឺ​ ២៤ ម៉ោងលើ ២៤ ម៉ោង --ថ្ងៃទី ៨ ខែតុលាឆ្នាំ​ ២០១៤ លោក ​Xi Jinping​ បាន​លើកឡើងក្នុង​មហាសន្និបាត​បូកសរុបសកម្មភាព​អប់រំ​សមាជិកបក្ស​ថា​ ភ្នែក​របស់ប្រជាជនគឺមុតស្រួច មតិយោបល់របស់​ប្រជាជន​ជា​កញ្ចក់ល្អបំផុត​សម្រាប់​ពួកយើង។​មានតែ​ឱ្យប្រជាជនឃ្លាំមើលឱ្យបាន​តឹងរ៉ឹង និងបើកភ្លើង​បំភ្លឺ​ ២៤ ម៉ោងលើ ២៤ ម៉ោង ទើបអាចធ្វើ​ឱ្យ​​​”មនុស្សកំបាំងកាយ​”គ្មាន​កន្លែងលាក់ខ្លួន​។

ដកដើមឈើពុក ព្យាបាលដើមឈើដែលឈឺ តម្រង់ដើមឈើដែលវៀច --ថ្ងៃទី ៦ ខែមីនាឆ្នាំ​ ២០១៥ ពេលចូលរួម​ការពិនិត្យពិភាក្សារបាយាករណ៍ការងាររដ្ឋាភិបាល​​នៃគណប្រតិភូខេត្តជាំងស៊ីក្នុងកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាត​សភាតំណាងប្រជាជនទូទាំងប្រទេស​ចិន​នីតិកាលទី ១២ លោក ​Xi Jinping បានលើកឡើងថា​ ​ត្រូវ​ជំរុញការ​ប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបាន​ស៊ីជម្រៅ ខិតខំដកដើមឈើពុល ព្យាបាលដើមឈើដែលឈឺ តម្រង់ដើមឈើដែលវៀច ដើម្បីធ្វើ​ឱ្យ​មន្ត្រីជាថ្នាក់ដឹកនាំ​និងកម្មាភិបាល​ទទួលការ​ព្រមាន។

ត្រូវ​ដំឡើង​ខ្សែភ្លើង​មាន​តង់ស្យុងខ្ពស់​ --ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០១៦ លោក​​ Xi Jinping ​បានសង្កត់ធ្ងន់នៅពេល​ចូលរួម​កិច្ច​ប្រជុំពិភាក្សា​លើក​ទី​ ៣៣ នៃ​ការិយាល័យនយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ថា​ ត្រូ​វតាក់តែងវិន័យនិ​ង​ច្បាប់កំណត់​ឱ្យបាន​លម្អិត​ ​ដើម្បី​ធ្វើ​ឱ្យ​ច្បាប់កំណត់​និង​វិន័យក្លាយទៅជា​​​ខ្សែភ្លើងមានតង់ស្យុងខ្ពស់​ដ៏ពិតប្រាកដ។

កាន់ចង្កូត​នៃអំណាចឱ្យបានល្អ ​ដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានល្អ --ថ្ងៃទី ៨ ខែមីនាឆ្នាំ​ ២០១៧ ​ពេលចូល​រួម​ការពិនិត្យ​ពិភាក្សា​របាយការណ៍ការងាររដ្ឋាភិបាលនៃគណៈប្រតិភូខេត្តស៊ឺឈួនក្នុងកិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាត​សភាតំណាងប្រជាជនទូទាំងប្រទេស​ចិន​នីតិកាលទី ១២ លោក​ Xi Jinping បានលើកឡើងថា​ ​មន្រីជា​ថ្នាក់ដឹកនាំនិងកម្មាភិបាល​គ្រប់​ជាន់ថ្នាក់ត្រូវ​នាំមុខអនុវត្ត​តាម​ច្បាប់កំណត់​ឱ្យបានល្អ កាន់ចង្កូត​នៃអំណាចឱ្យបានល្អ ​ដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានល្អ ដើម្បីរួមចំណែកដល់ការ​បង្កើត​ឥរិយាបថស្អាតស្អំខាងនយោបាយ។

ឱ្យតែ​”ខ្លា​”ចេញមុខក៏វាយ អោយតែ​”រុយ​”ហោះកាត់ក៏វាយដែរ --ថ្ងៃទី ១១ ខែមករា​ឆ្នាំ ២០១៨​ លោក​​ Xi Jinping បានលើកឡើងក្នុង​កិច្ចប្រជុំពេញអង្គលើកទី ២ នៃ​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​លើក​ទី ១៩ ថា​ ​ឱ្យតែ​”ខ្លា​”ចេញមុខក៏វាយ អោយតែ​”រុយ​”ហោះកាត់ក៏វាយដែរ។ ត្រូវ​ជំរុញឱ្យ​ការធ្វើអភិបាលកិច្ច​បក្ស​យ៉ាង​តឹងរ៉ឹងគ្របដណ្តប់តំបន់មូលដ្ឋាន​ ផ្តន្ទាទោស​យ៉ាង​តឹងរ៉ឹងចំពោះ​អំពើពុលរលួយដែល​កើត​ឡើងនៅក្បែរប្រជាជន។

ត្រូវ​បោសសម្អាតទីធ្លាឱ្យញឹកញាប់ កំចាត់ចោលសេះដែលធ្វើឱ្យខូចប្រយោជន៍ទូទៅ --ថ្ងៃទី​ ១១ ខែមករាឆ្នាំ ២០១៩​ លោក​​Xi Jinpingបានលើកឡើងក្នុង​កិច្ចប្រជុំពេញអង្គលើកទី ៣​ នៃ​គណៈកម្មការ​ត្រួតពិនិត្យវិន័យនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តន​លើក​ទី​ ១៩ ​ថា ត្រូវ​នាំមុខ​បង្កើនកិច្ចកសាង​នយោបាយ​នៃអង្គភាពបក្ស ធ្វើ​អោយយន្តការ​គ្រប់គ្រងផ្ទៃក្នុងមានសុក្រឹតភាព បោសសម្អាតទីធ្លាឱ្យញឹកញាប់ កំចាត់ចោលសេះដែធ្វើឱ្យខូច​ប្រយោជន៍​ទូទៅ ដើម្បី​កសាង​កម្លាំងត្រួតពិនិត្យវិន័យដែល​ស្មោះត្រង់​ ស្អាតស្អំ​ និងហ៊ានរ៉ាប់រង​ភារកិច្ច៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស