鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើត្រូវយកឈ្នះជំងឺឆ្លងដោយរបៀបណា?

2022-01-19 16:35:30

​​បច្ចុប្បន្ននេះ​ វីរុសបំប្លែងថ្មីអូ​មីក្រុង​នៃជំងឺកូវីដ១៩កំពុង​រាលដាលយ៉ាង​លឿនក្នុងសកល​លោក​​ប្រទេសជាច្រើនជួបនឹងស្ថានភាពតានតឹង។​ តើត្រូវយកឈ្នះជំងឺឆ្លងដោយរបៀបណា?​​ថ្ងៃទី ១៧ ខែមករា​​ពេលអញ្ជើញចូលរួមកិច្ច​ប្រជុំប្រចាំ​ឆ្នាំ​ ២០២២ នៃវេទិកាសេដ្ឋកិច្ច​​ពិភពលោកតាម​ប្រព័ន្ធ​វីដេអូ ​ ​​ លោក Xi Jinping​​​ប្រធានរដ្ឋចិនបាន​​ធ្វើការប្រៀបធៀបអំពី ស្ថានភាពជំងឺរាតត្បាតសកលដែលយើងកំពុងប្រឈមមុខថា : ក្នុង​​ព្យុះ​ភ្លៀង​​នៃវិបត្តិ​​សកល​​ ​​ប្រទេស​នានា​មិនមែន​ជិះ​ទូក​តូចៗ​ចំនួនជាង១៩០​​ដោយឡែកពីគ្នា​​នោះទេ ​តែ​គឺ​នៅលើ​នាវា​​យក្សដែល​​រួមជោគវាសនា​តែមួយ​។  ​កូន​ទូក​​ឆ្លង​កាត់​ព្យុះរលក​មិនបាន​ទេ ​​ មាន​តែនាវា​យក្ស​​ទើប​ទប់ទល់​នឹង​ការវាយប្រហារ​​​ពី​ព្យុះ​ភ្លៀង​ដ៏​កាចសាហាវ​​​​បាន​​។​​ លោកបានបញ្ជាក់ថា​ការពង្រឹងជំនឿចិត្ត​រួមគ្នាឆ្លងផុតវិបត្តិ​ជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ដែលអាចយកឈ្នះជំងឺឆ្លង។​លោកបានអំពាវនាវអោយបង្កើនកិច្ចសហ​ប្រតិបត្តិការអន្តរជាតិ​ពួតដៃគ្នាបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង​ជាពិសេសគឺប្រើប្រាស់វ៉ាក់សាំង​អោយបានល្អ​និងធានាដល់ការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។

 

​​គិតត្រឹមបច្ចុប្បន្ននេះ​ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ​១៩​ចំនួនជាង​២០០០​លានដូសជូនចំពោះប្រទេសនិងអង្គការអន្តរជាតិជាង១២០។​ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២​លោកXiJinping​បានសន្យាយ៉ាងម៉ឺងម៉ាត់ថា​ប្រទេសចិននឹងបន្តផ្តល់វ៉ាក់សាំងចំនួន១០០០​លានដូសជូនចំពោះប្រទេសអាហ្វ្រិក​ក្នុងនោះចំនួន​៦០០​លានដូសជាជំនួយឥតសំណង​ព្រមជាមួយគ្នានេះ​ចិននឹងផ្តលជំនួយ់វ៉ាក់សាំងចំនួន១៥០លានដូស​ដោយឥតគិតថ្លៃបន្ថែមទៀតដល់បណ្តាប្រទេសអាស៊ាន៕

តើត្រូវយកឈ្នះជំងឺឆ្លងដោយរបៀបណា?_fororder_圖片3

តើត្រូវយកឈ្នះជំងឺឆ្លងដោយរបៀបណា?_fororder_圖片1

តើត្រូវយកឈ្នះជំងឺឆ្លងដោយរបៀបណា?_fororder_圖片2

 

អ្នកបកប្រែ:鄧倩
ប្លុកពិសេស