王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Spyros Capralos ប្រធាន​គណៈកម្មាធិការកីឡាអូឡាំពិកនៃប្រទេស​ក្រិក៖ការប្រកួតកីឡាអូឡាំពិករដូវ​រងា​ក្រុងប៉េកាំង​បង្ហាញពី​ពាក្យ​សន្យារបស់​​ប្រទេស​ចិនចំពោះ​ឧត្តមគតិអូឡាំពិក

2022-01-19 15:33:07

​ថ្មីៗកន្លងទៅនេះ ពេលផ្តល់​​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស៊ីនហួចិន ​លោក ​Spyros ​​Capralos ​ប្រធាន​គណៈកម្មាធិការកីឡាអូឡាំពិកនៃប្រទេស​ក្រិកបាន​កោតសរសើរ​​ចំពោះវិធានការបង្ការនិងគ្រប់គ្រង​ជំងឺCOVID-19របស់​គណៈកម្មធិការ​អូឡាំពិករដូវរងា​ក្រុងប៉េកាំង​ដែល​ធ្វើ​ឡើង​ដើម្បី​ធានា​ឱ្យ​ការប្រកួតកីឡាអូឡាំពិករដូវ​រងា​​ក្រុងប៉េកាំងប្រព្រឹត្តិទៅ​ដោយរលូន ជឿជាក់ថា ប្រទេស​ចិន​អាច​រៀបចំ​​ការប្រកួតកីឡាអូឡាំពិក​រដូវ​រងាដោយ​ជោគជ័យ​​ ។ 

លោក Spyros ​Capralos បាន​ថ្លែងថា ប្រទេស​ចិន​បាន​បង្ហាញពី​ពាក្យ​សន្យា​​របស់​​ខ្លួន​ចំពោះ​ឧត្តមគតិអូឡាំពិក ។ ​ក្រុងប៉េកាំងជាទី​ក្រុងទី ១ លើកលោក​ដែល​បាន​រៀបចំការ​​ប្រកួតកីឡាអូឡាំពិកទាំង​រដូវ​ក្តៅ​និង​រដូវ​រងា​​ ការប្រកួតកីឡាអូឡាំពិករដូវ​រងា​ក្រុងប៉េកាំងនឹង​ក្លាយ​ជា​ការប្រកួតកីឡាអូឡាំពិក​បែប​បៃតងបំផុត​ក្នុងប្រវត្តិសាស្ត្រ ។ ការ​​ប្រកួតកីឡាអូឡាំពិក​នឹងបង្រៀន​យើងម្តងទៀត​នូវគុណ​តម្លៃអូឡាំពិកដែល​ប្រកបដោយ​សាមគ្គីភាព ​ការគោរព​និងមិត្តភាព​ ជាពេសេស​គឺ​ក្នុង​ខណៈ​ពេលដែល​យើង​​កំពុង​ប្រឈម​មុខនឹង​ស្ថានភាព​​ដ៏​លំបាកនា​​បច្ចុប្បន្ននេះ​ ចំណុច​នេះគឺ​​រឹតតែ​សំខាន់ទៅទៀត ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស