劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingប្រធានរដ្ឋចិនផ្ញើសារលិខិតថ្វាយចំពោះព្រះចៅTupouទីVIព្រះមហាក្សត្រតុងហ្កាដើម្បីសម្តែងការសួរសុខទុក្ខអំពីការផ្ទុះភ្នំភ្លើងនៅតុងហ្កាដែលបណ្តាលឱ្យកើតមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ

2022-01-20 11:15:38 cri

ថ្ងៃទី​១៩ ខែមករា ​លោក​XiJinpingប្រធានរដ្ឋ​ចិន​បាន​​ផ្ញើ​សារលិខិត​ថ្វាយ​ចំពោះ​ព្រះចៅ​Tupouទី​VI​ព្រះមហាក្សត្រ​តុងហ្កា​ដើម្បី​សម្តែង​ការ​សួរ​សុខទុក្ខ​អំពី​​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នៅ​តុង​ហ្កា​ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ​។

លោក​XiJinpingបាន​ថ្លែងថា​ ខ្ញុំ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំអ​ក្រោយ​ទទួល​ដំណឹង​ថា ​មាន​
បន្ទុះ​​​ភ្នំភ្លើង​នៅ​តុងហ្កា​​ ហើយ​បណ្តាល​ឱ្យ​កើត​មាន​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ ដូច​ជា​រលក​ស៊ូណាមិ​ជា​ដើម​ ​ដែល​បង្ក​ឱ្យ​មាន​ការ​ខចខាត​យ៉ាង​ច្រើន​សន្ធឹក​ ​​ខ្ញុំ​សូមតាង​នាម​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ ​និង​​ក្នុង​នាម​​ខ្លួន​ខ្ញុំ​ផ្ទាល់​ ​​សូម​​សម្តែង​ការ​សួរ​សុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​តុងហ្កា។​ប្រទេស​ចិន​និង​តុង​ហ្កា​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ដែល​គាំទ្រ​និង​ជួយគ្នា​ទៅវិញទៅមក។​ភាគី​ចិន​រីករាយ​ផ្តល់​ការ​គាំទ្រ​តាម​លទ្ធភាព​របស់​ខ្លួន​​ដល់​តុងហ្កា ​ដើម្បី​ជួយ​ប្រជាជន​តុងហ្កា​ឱ្យ​យកឈ្នះ​លើ​គ្រោះ​មហន្តរាយ​ ​និង​​កសាង​ទីលំនៅ​ឡើង​វិញ​៕

អ្នកបកប្រែ:劉妍
ប្លុកពិសេស