王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការបរទេស​ចិន៖សហគមន៍អន្តរជាតិគាំទ្រយ៉ាងមុតមាំចំពោះការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព​និងមានភាព​រលូនតាមពេលកំណត់

2022-01-20 10:46:30

ថ្ងៃទី ១៩ ខែមករា លោក Zhao Lijian ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​ជា​ប្រចាំថា ​ថ្មីៗកន្លងទៅនេះ សំឡេង​នៃ​សហគមន៍អន្តរជាតិដែល​គាំទ្រយ៉ាងមុតមាំចំពោះការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព​និងមានភាព​រលូនតាមពេលកំណត់គឺមាន​កាន់តែ​ច្រើនឡើងៗ ។ ទន្ទឹមនឹងនេះ ​​សំឡេង​ដែល​ប្រឆាំង​នឹងការធ្វើ​នយោបាយ​ធូប​នីយកម្ម​កីឡា​ក៏កាន់តែ​ច្រើនឡើងនិង​ខ្លាំងឡើផងដែរ​ ។ 

អ្នកនយោបាយ​សំខាន់​ៗ​ អត្តពលិក​និងឥស្សរជន​មកពីគ្រប់មជ្ឈដ្ឋាននៃ​​ប្រទេស​ជាច្រើន​និង​អង្គការ​អន្តរជាតិ​ដូចជាគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិជាដើម​សុទ្ធតែ​នាំគ្នា​សម្តែង​ការគាំទ្រ​និង​ការ​រំពឹងទុកចំពោះ​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង ។ 

អង្គការ​សហប្រជាជាតិ​បាន​ដាក់​លក់​តែម​ម្រែសណី​សម្រាប់​ការ​ប្រកួតកីឡាអូឡាំពិក​ជា​លើកដំបូង ដើម្បី​អបអរសាទរចំពោះ​ការ​រៀបចំ​​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង​ដែល​ជិត​នឹង​បើកធ្វើ​ លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបាន​សម្តែង​ការគាំទ្រ​យ៉ាង​មុតមាំជា​ច្រើនដងចំពោះការ​រៀបចំ​​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំងតាមពេលកំណត់ ។ អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​លើកឡើងជា​ច្រើនដងថា ​វិធានការបង្ការនិងគ្រប់គ្រង​ជំងឺCOVID-19 នៃ​ការ​ប្រកួត​កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំងមានអាច​ទប់ទល់នឹង​បញ្ហា​ប្រឈមមុខខាង​ជំងឺ​ឆ្លង​បាន​​ ហើយ​ដោយសារ​ភាគី​ចិន​មាន​វិធានការបង្ការនិងគ្រប់គ្រងជំងឺ​ឆ្លង​យ៉ាងតឹងរ៉ឹង អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ពីជំនឿចិត្ត​លើ​ប្រទេសចិនថា ពិតជា​អាច​រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព​​ ។ 

លោក Zhao Lijian បាន​ថ្លែង​ទៀតថា គណៈកម្មាធិការកីឡាអូឡាំពិកនៃប្រទេសកាណាដា ដាណឺ​ម៉ាក់​និង​ស៊ី​សបាន​សម្តែង​ការ​រំពឹងទុកចំពោះការ​ប្រកួត​​​កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង ។ រដ្ឋាភិបាល​និងមន្ត្រី​គណៈកម្មាធិការអូឡាំពិកនៃប្រទេសបែលហ្ស៊ិក ន័រវែស ឆេក ស្លូវ៉ាគី ស្លូវេនី ហ្វីលីពីន​និងប្រទេសផ្សេងទៀតបានបង្ហញពី​ជំនឿចិត្ត​យ៉ាង​ពេញលេញ​ចំពោះការរៀបចំ​និងវិធានការបង្ការ​និង​គ្រប់គ្រងជំងឺឆ្លង​​របស់ប្រទេសចិន ។ លើសពីនេះ ​លោក ​Arif ​Alvi ​ប្រធានាធិបតីប៉ាគីស្ថាន លោក Miloš​ Zeman ប្រធានាធិបតីឆេកនិង​រដ្ឋមន្ត្រីការបរទេសអេស្តូនីសុទ្ធតែប្រកាន់​​អាកប្ប​កិរិ​យា​​​​ប្រឆាំង​នឹងការធ្វើ​នយោបាយ​ធូប​នីយកម្ម​កីឡា​​ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស