王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក៖ ការរីកដាលដាលនៃជំងឺកូវីដ ១៩ បន្តបង្កជាព្រឹត្តិការណ៍សុខាភិបាលសាធារណៈបន្ទាន់ដែលសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់

2022-01-20 11:35:54

      ថ្ងៃទី ១៩​ខែមករា​តាមម៉ោងក្នុងតំបន់​ ​អង្គការ​សុខភាពពិភពលោកបាន​ចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំនៃ​គណៈកម្មការ​ព្រឹត្តិការណ៍បន្ទាន់ជំងឺកូវីដ ១៩​លើក​ទី  ​១០​ ដោយលើកឡើងថា​ ​ការរីកដាលដាលនៃជំងឺកូវីដ ១៩ បានបន្ត​បង្កជា​ព្រឹត្តិការ​ណ៍​សុខាភិបាល​សាធារណៈបន្ទាន់ដែល​សហគមន៍អន្តរជាតិ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​។ ​កិច្ចប្រជុំ​លើកនេះបាន​ពិភាក្សាពីស្ថានការណ៍រាលដាលនៃជំងឺឆ្លង​លើពិភពលោកទាំងមូល​ ​និងបញ្ហាប្រឈម​ដែលបង្កដោយ​វីរុស​អូមីក្រុង​ជាដើម​ ​ដោយ​ស្នើឱ្យប្រទេស​នានា​ដាក់​បញ្ចូល​ការ​ចាក់វ៉ាក់សាំង​ជំងឺកូវីដ ១៩ ទៅក្នុងសេវាសុខាភិបាលជា​​ប្រចាំ​ ​ព្រមនិង​ទទួល​ស្គាល់​​វ៉ាក់​សាំង​ជំងឺកូវីដ ១៩​ ក្នុងបញ្ជីប្រើប្រាស់ក្នុងករណីបន្ទាន់​នៃ​អង្គការសុខភាពពិភពលោក​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស