王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមសុខរួមទុក្ខ ទើបជាផ្លូវត្រឹមត្រូវតែមួយគត់សម្រាប់យកឈ្នះលើជំងឺឆ្លង

2022-01-20 11:37:12

      ថ្ងៃទី ​១៩ ខែមករា​ ​លោក​ Zhao Lijian អ្នកនាំពាក្យ​នៃ​ក្រក្រសួងការវបរទសចិន​បាន​ថ្លែង​ថា​ ប្រឈមមុខនឹង​ស្ថានការណ៍ស្មុគ្រស្មាញ​នៃការ​ប្រយុទ្ធប្រឆាំងនឹ​ងជំងឺកូវីដ ១៩ ​ការ​ពង្រឹង​ជំនឿចិត្តយ៉ាងមុតមាំ ​រួមសុខរួមទុក្ខ ទើបជា​ផ្លូវ​ត្រឹមត្រូវ​តែមួយគត់​សម្រាប់​យកឈ្នះ​លើ​ជំងឺ​ឆ្លង​។

      តាមការផ្សាយ​ដំណឹង​បាន​ឱ្យដឹងថា ​លោក​Guterres អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ​​បាន​លើកឡើង​ក្នុងសុន្ទរកថា​តាម​ប្រព័ន្ធវីដេអូក្នុងវេទិកា​សេដ្ឋកិច្ច​ពិភពលោកឆ្នាំ​ ២០២២​ ​​ថា​ អង្គការ​សុខភាពពិភពលោកបាន​​ប្រកាស​ពីគោលដៅដែល​ថា​ នៅ​មុនដំណាច់​ឆ្នាំ​ ​២០២១​ ប្រជាជន​ ​៤០% នៅលើពិភពលោក​សម្រេច​ការ​​ចាក់វ៉ាក់សាំង​ជំងឺកូវីដ ១៩ ​ហើយ​សម្រេចបាន​ ​៧០%នៅពាក់កណ្តាល​ឆ្នាំ​ ២០២២  ​បច្ចុប្បន្ននេះ​ អត្រា​ចាក់វ៉ាក់សាំង​នៅ​ឃ្លាត​ពីគោលដៅនេះ​នៅតែឆ្ងាយណាស់​ ជាពិសេស​រឿង​គួរ​អោយ​អាម៉ាស់គឺ​  ​អត្រា​ទទួលការ​ចាក់វ៉ាក់សាំង​នៃ​ប្រទេស​ចំណូល​ខ្ពស់​គឺ​ខ្ពស់​ជាង​ប្រទេស​អាហ្វ្រិកដល់ទៅ​ ​៧ ដង​ ។ ​លោក​បាន​អំពាវនាវ​ម្តងទៀតឱ្យសម្រេចការ​ចែកចាយ​វ៉ាក់សាំងដោយ​យុត្តិធម៌​។​

      ​លោក​ Zhao Lijian បាន​ថ្លែង​ថា​ ​ភាគីចិន​បាន​លើកឡើង​គំនិតផ្តួចផ្តើមស្តីពី​សកម្មភាព​សហប្រតិបត្តិការ​ខាង​វ៉ាក់សាំង​ជាសកល ហើយ​ឈរនៅ​ជួរទីមួយ​នៃកិច្ចសហប្រតិបត្តិការ​អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ ក៏ដូច​ជា​រ៉ាប់រង​ភារកិច្ច​ជា​អ្នកចែកចាយ​វ៉ាក់សាំង​ដោយ​យុត្តិធម៌មុនគេផងដែរ​​។

      ​លោក​ Zhao Lijian រំពឹងថា​ ​ប្រទេស​ពាក់ព័ន្ធនិងអង្គការ​អន្តរជាតិ​រួមជាមួយភាគីចិន​ ​នឹង​បំពេញ​បន្ថែម​គម្លាតធំ​នៃភាព​ស៊ាំ​នៅ​លើពិភពលោក​ ​ដើម្បីរួមចំណែក​យ៉ាង​ប្រាកដ​ប្រជា​ដល់​​ការ​យកឈ្នះលើ​ជំងឺឆ្លង​របស់​មនុស្ស​ជាតិ​ក្នុងពេល​ឆាប់ៗ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស