劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ៖ពិធីបើកនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងខុសគ្នាទាំងស្រុងពីការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ២០០៨ ប៉ុន្តែសុទ្ធតែធ្វើឱ្យគេមានចំណាច់អារម្មណ៍យ៉ាងជ្រាលជ្រៅ

2022-01-20 12:28:18 cri

យប់​ថ្ងៃទី​១៩ ខែ​មករា ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន​តាម​អនឡាញ​ ​លោក​YiannisExarchos​ប្រធាន​ប្រតិបត្តិការ​​នៃ​ក្រុមហ៊ុន​សេវា​​ផ្សាយ​​បន្តផ្ទាល់​កីឡា​អូឡាំពិក​ដែល​បាន​ធ្វើ​ដំណើរ​មកដល់​ទីក្រុង​ប៉េកាំង​បាន​ថ្លែងថា​ ​ពិធី​បើក​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ខុស​គ្នា​ទាំង​ស្រុង​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ក្រុង​ប៉េកាំង​ឆ្នាំ​២០០៨ ប៉ុន្តែ​សុទ្ធ​តែ​ធ្វើ​​ឱ្យ​គេ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​។

បច្ចុប្បន្ន ​​មាន​ពាណិជ្ជករ​ផ្សាយ​បន្ត​ផ្ទាល់​និង​អ្នកសារព័ត៌មាន​ជាង​២០០០​បាន​មក​ដល់​ទីក្រុង​ប៉េកាំង​ហើយ​។​លោក​YiannisExarchos​បាន​ថ្លែងថា​ ការ​រចនា​​នៃ​កីឡដ្ឋាន​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​គឺ​​ល្អ​បំផុត​នៅ​ក្នុង​ចំណោម​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​កន្លង​មក​។

    ក្នុង​បរិបទ​មាន​ការ​រីករាលដាល​នៃ​ជំងឺកូវីដ​១៩ ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​នឹង​ធ្វើ​ការ​គ្រប់គ្រង​បែប​បិទ​ជិត​​។​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​ការ​ដំណើរ​ការ​ប្រព័ន្ធសារព័ត៌មាន​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​ថ្លែងថា​ ​គមនាគមន៍​ក្រោម​ការ​គ្រប់គ្រង​បែប​បិទ​ជិត​គឺ​មាន​ភាព​​ងាយស្រួល​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ​បរិយាកាស​អូឡាំពិក​ល្អ​ប្រសើរ​​ ​មនុស្ស​ម្នាក់​មាន​ភាព​រាក់​ទាក់​កក់​ក្តៅ​។​លោក​YiannisExarchosបាន​ថ្លែង​ទៀត​ថា​ ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ដ៏​មាន​សុវត្ថិភាព​មួយ​ ​ហើយ​ការ​គ្រប់​គ្រង​បែប​បិទ​ជិត​​ធ្វើ​ឱ្យ​ទី​​នេះ​កាន់​តែ​មាន​សុវត្ថិភាព​៕

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ៖ពិធីបើកនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងខុសគ្នាទាំងស្រុងពីការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ២០០៨ ប៉ុន្តែសុទ្ធតែធ្វើឱ្យគេមានចំណាច់អារម្មណ៍យ៉ាងជ្រាលជ្រៅ_fororder_1128280184_16426349892991n

 

អ្នកបកប្រែ:劉妍
ប្លុកពិសេស