王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ភាគីចិនសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតី ប៉ូឡូញដែលនឹងបញ្ជើញចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង

2022-01-20 11:34:20

     ទាក់ទិននឹង​ការផ្សាយ​ដំណឹង​ដែលថាលោក Andrzej Duda​​ ប្រធានាធិបតីប៉ូឡូញនឹង​ចូលរួម​ពិធី​សម្ពោធ​​បើក​​ការប្រកួតកីឡាអូឡាំពិក​រដូវរងាក្រុង​ប៉េកាំង​ លោក​ Zhao Lijian ​អ្នកនាំ​ពាក្យ​​នៃ​ក្រក្រសួងការវបរទសចិន​បាន​ថ្លែង​កាលពីថ្ងៃទី ​១៩ ខែមករា​​ថា ​ភាគីចិន​សូម​ស្វាគមន៍យ៉ាង​កក់ក្តៅចំពោះ​​លោក Andrzej Duda​​ ប្រធានាធិបតីប៉ូឡូញ​ដែល​នឹង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​​ការប្រកួតកីឡាអូឡាំពិក​រដូវរងាក្រុង​ប៉េកាំង រឿងនេះបង្ហាញ​យ៉ាង​ពេញលេញ​នូវ​ក្តីបំណងរួម​របស់​សហគមន៍អន្តរជាតិ​ដែល​ឆ្ពោះ​ទៅកាន់​អនាគត​ជាមួយ​គ្នា​។​

      លោក​ Zhao Lijian បាន​លើកឡើង​បែបនេះនៅ​​ពេល​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​របស់អ្នក​សារព័ត៌​មាន​ក្នុងសន្និសីទកាសែតជាប្រចាំ​នាថ្ងៃដដែល​។ លោក​បាន​ថ្លែងបន្តថា​​ ​ការប្រកួត​កីឡា​​អូឡាំពិករដូវរងាក្រុងប៉េកាំង​ជិតនឹង​បើកធ្វើហើយ​​ ​ចិនមានជំនឿចិត្ត​រួមជាមួយ​ភាគី​នានា​ប្រតិបត្តិ​តាមស្មារតីអូឡាំពិកដែលកាន់តែសាមគ្គីគ្នា​ ដើម្បី​បង្ហាញពីព្រឹត្តិការណីកីឡា​​អូឡាំពិក​រដូវ​រងាបែបសន្សំសំចៃ​ ​សុវត្ថិភាព​និង​អស្ចារ្យមួយ​លើក​ជូនពិភពលោក​។​

       លោក​ Zhao Lijian បន្តថា​ ​យោងតាម​ការកំណត់​នៃ​ការប្រកួតកីឡា​អូឡាំពិក​ ​មេដឹកនាំ​នៃ​ប្រទេស​នានានឹង​​ចូលរួម​ពិធីសម្ពោធការប្រកួតកីឡាអូឡាំពិក​តាម​ការ​អញ្ជើញ​របស់​​គណៈកម្មាធិការ​កីឡា​អូឡាំពិកនៃ​​ប្រទេសខ្លួន​ ​និង​ចុះបញ្ជី​ក្នុងប្រព័ន្ធ​គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ​។​ ​បច្ចុប្បន្នមាន​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល ​សមាជិក​ព្រះរាជវង្សានុវង្សចំជា​ច្រើន​​​បាន​ចុះ​បញ្ជី​ចូលរួមពិធីបើក​ការ​​ប្រកួតកីឡាអូឡាំពិករដូវ​រងាក្រុងប៉េកាំង​ ​ប្រទេស​ចិន​សូម​សម្តែង​ការស្វាគមន៍យ៉ាង​កក់ក្តៅ​​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស