劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុងហ្កាបានកសាងប្រព័ន្ធទូរគមនាគមន៍បណ្តោះអាសន្នរួចរាល់ ភាគីនានាគ្រោងផ្តល់ជំនួយឧបត្ថម្ភ

2022-01-20 12:26:58 cri

ថ្ងៃទី​១៩ ខែមករា ​ក្រសួង​ការបរទេស​នូវែលសេឡង់​បាន​ចេញ​សេចក្តីថ្លែងការណ៍​អំពី​ស្ថានការណ៍​គ្រោះមហន្តរាយ​នៃ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នៅ​តុងហ្កា ​ដោយ​បង្ហាញថា​ ​បច្ចុប្បន្ន ​តុង​ហ្កា​បាន​កសាង​ប្រព័ន្ធ​ទូរគមនាគមន៍​​បណ្តោះ​អាសន្ន​រួចរាល់​ហើយ​ដែល​​អាច​ប្រើប្រាស់​សេវា​2G​ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ខាង​ក្រៅ​។​ប្រទេស​នូវែលសេឡង់​និង​ហ្វីជី​ជា​ដើម​គ្រោង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ចំពោះ​តុងហ្កា​។​

ប្រព័ន្ធសារព័ត៌មាន​នូវែលសេឡង់​បាន​ផ្សាយ​ដំណឹងថា​ ​បច្ចុប្បន្ន​ ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​តុងហ្កា​បាន​ស្តារ​ឡើង​វិញ​ជា​មូលដ្ឋាន​ហើយ​ ​ការងារ​សម្អាត​ផេះភ្នំភ្លើង​កំពុង​ដំណើរ​ការ​។​

គួរ​បញ្ជាក់​ថា​ ​ភ្នំ​ភ្លើង​មួយ​នៅ​តុងហ្កា​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នា​ថ្ងៃទី​១៤​និង​ថ្ងៃ​ទី​១៥ ខែមករា ​បច្ចុប្បន្ន ​បាន​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​បាត់​បង់​ជីវិត​និង​មនុស្ស​មួយ​ចំនួនទៀត​រងរបួស។​រដ្ឋាភិបាល​តុងហ្កា​បាន​ប្រកាស​ដាក់​ឱ្យ​ប្រទេស​ទាំង​មូល​ក្នុង​ភាព​​អាសន្ន​​៕

អ្នកបកប្រែ:劉妍
ប្លុកពិសេស