នាយករដ្ឋមន្ត្រី​ណូវេហ្សេឡង់​ថ្លែងថា​លោក​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដោយ​ស៊ីជម្រៅ​ជាមួយ​ប្រទេសចិន​នៅពេល​អនាគត
2017-03-29 13:17:58  cri  Web Editor:Xu Xiaoxia
    ថ្ងៃ​ទី ២៩ ខែមីនា​តាមម៉ោង​តំបន់ មុនពេល​ដែល​លោក​លីខឺឈាំង នាយករដ្ឋមន្ត្រី​ចិន​ជិតនឹង​បញ្ចប់​ទស្សនកិច្ច​នៅ​ណូវេហ្សេឡង់​និង​ត្រឡប់មក​ប្រទេស​ចិន​វិញ លោក​Bill English នាយករដ្ឋមន្ត្រី​ណូវេហ្សេឡង់​បាន​ទទួល​សម្ភាសន៍​ជារួម​ពី​វិទ្យុអន្តរជាតិ​ចិន​និង​ប្រព័ន្ធ​សារព័ត៌មាន​ស៊ីនចុង​ណូវេហ្សេឡង់ ដោយបាន​ថ្លែងថា ទស្សនកិច្ច​របស់​លោកលីខឺឈាំង​លើកនេះ​មុខជា​នឹង​គូរ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​អនាគត​ល្អបវរ​ជូន​ការដំឡើងថ្នាក់​នៃ​ពាណិជ្ជកម្មសេរី​រវាង​ណូវេហ្សេឡង់​និង​ចិន ដូច្នេះហើយ លោក​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដោយ​ស៊ីជម្រៅ​នៅពេល​អនាគត ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ