ថ្ងៃទី ៧ ខែកក្កដា សន្និសីទកំពូលនៃអ្នកដឹកនាំប្រទេស G20 លើកទី ១២ បានបើកធ្វើនៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ។ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសន្ទរកថា ដោយគូសបញ្ជាក់ថា ប្រទេសG20ត្រូវប្រកាន់ខ្ជាប់នូវគោលដៅទូទៅអំពីការកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពបើកចំហ ខិតខំស្វែងរកកម្លាំងចលករថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ធ្វើឲ្យមានភាពល្អពេញលេញនូវការគ្រប់គ្រងសេដ្ឋកិច្ចសកលលោក ដើម្បីជំរុញភាពរុងរឿងជាមួយគ្នា និងបោះជំហានទៅកាន់គោលដៅអំពីការបង្កើតសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ ។