ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ចំពោះហេតុការណ៍​វាយប្រហារ​ដោយ​ភេរវកម្ម​នៅ​ប្រទេស​អេហ្ស៊ីប
2017-10-22 14:58:52  cri  Web Editor:Liu

    ថ្ងៃទី២១ ខែតុលា ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សារព័ត៌មាន​ថា​ ​ថ្កោលទោស​ដោយ​ពាក្យ​សម្តី​យ៉ាង​ខ្លាំង​បំផុត​នូវ​ចំពោះ​ហេតុការណ៍​វាយប្រហារ​ដោយ​ភេរវកម្ម​ដែល​កើត​ឡើង​នៅ​តំបន់​វាលខ្សាច់​ភាគខាង​លិច​អេហ្ស៊ីប​។

សេចក្តីថ្លែងការណ៍​បាន​បង្ហាញថា​ ប្រទេស​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សំដែង​ការ​សួរសុខទុក្ខ​ចំពោះ​រដ្ឋាភិបាល​អេហ្ស៊ីបនិង​គ្រួសារ​របស់​អ្នក​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​​ហើយ​សង្ឃឹម​អ្នក​រងរបួស​អាច​ជាសះស្បើយ​ក្នុង​ពេលឆាប់​ៗ។

ថ្ងៃទី២១ ខែតុលា ​ក្រសួងមហាផ្ទៃ​អេហ្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ថា​ ​ផ្នែក​ប៉ូលីស​ត្រូវ​រង​ការ​វាយប្រហារ​ដោយ​ជន​ប្រដាប់​អាវុធ​នៃ​អង្គការ​ជ្រុលនិយម​នៅ​តំបន់​វាលខ្សាច់​ភាគខាង​លិច​អេហ្ស៊ីប​នា​ថ្ងៃទី២០ ខែតុលា​បណ្តាល​ឲ្យ​ប៉ូលីស​១៦នាក់​ស្លាប់​បាត់បង់ជីវិត​និង​១៣នាក់​រងរបួស ក្រៅ​ពីនេះ​មាន​ប៉ូលីស​ម្នាក់​ទៀត​បាត់​ខ្លួន៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ