មហាសន្និបាតអំពីឱសថ​និង​ពេទ្យ​ចិន​សែពិភពលោក​លើក​ទី​១៤​សម្ពោធ​បើក​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ
2017-10-22 14:53:55  cri  Web Editor:Zheng

  មហាសន្និបាតអំពីឱសថ​និង​ពេទ្យ​ចិន​សែពិភពលោក​លើក​ទី​១៤​និង​ជា​សបា្តហ៍វប្បធម៌​ឱសថ​និង​ពេទ្យ​ចិន​សែនៃ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយបាន​សម្ពោធ​បើក​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​តុលា អ្នក​ជំនាញ​ការ បញ្ញាវ័ន​និង​ភ្ញៀវ​កិត្តិយស​ប្រមាណ​១០០០រូប​ដែល​មក​ពី​ប្រទេស​និង​តំបន់​ជាង​៣០​បាន​អញ្ជើញ​ចូល​រួម​មហាសន្និបាត​លើក​នេះ។

      មហាសន្និបាត​លើក​នេះ​បាន​ដំណើរ​ការ​ក្រោម​ប្រធាន​បទ"ជួយ​ឧបត្ថម្ភ​ដល់​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ផ្តល់​សេវា​សុខាភិបាល​ដល់​ប្រជាជន" ក្នុង​ន័យ​បង្កើន​និង​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរខាង​ការ​សិក្សា​អន្តរជាតិនៃ​ឱសថ​និង​ពេទ្យ​ចិន​សែ បង្កើន​ល្បឿនឲ្យ​ឱសថ​និង​ពេទ្យ​ចិន​សែកាន់​តែ​មាន​ភាព​ទំនើប អន្តរជាតូបនីយកម្ម​និង​ស្តង់ដារ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ