អ្នក​នាំ​ពាក្យ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ីរ៉ង់​ថ្លែង​ថា​សមត្ថភាព​ការ​ពារ​ជាតិ​ជា​បន្ទាត់​ក្រហម​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់
2017-10-22 14:54:31  cri  Web Editor:Zheng

 ថ្ងៃ​ទី​២១​ខែ​តុលា លោក​Jazayeriអ្នក​នាំ​ពាក្យ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ីរ៉ង់​បាន​ថ្លែង​ថា ទោះ​បី​ជា​ប្រទេស​ប៉ែកខាង​លិចបាន​គំរាម​កំហែង​ដល់​ប្រទេស​អ៊ីរ៉ង់​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​ប៉ុន្តែ​សមត្ថភាព​ការ​ពារ​ជាតិ​របស់​អ៊ី​រ៉ង់មិន​អាច​ធ្វើ​ការ​ចរចា​បាន​ទេ សមត្ថភាព​ការ​ពារ​ជាតិ​ជា​បន្ទាត់​ក្រហម​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។

      ពេល​ថ្លែង​ដល់​ទីប្រឹក្សា​យោធា​របស់​អ៊ីរ៉ង់​នៅ​ប្រទេសអ៊ីរ៉ាក់​និងស៊ីរី អ្នក​នាំ​ពាក្យ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ីរ៉ង់​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ទីប្រឹក្សា​យោធា​អ៊ីរ៉ង់អញ្ជើញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​គឺទទួល​បាន​សេចក្តី​អញ្ជើញ​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​នេះ ​គឺស្រប​ច្បាប់​ទាំង​ស្រុង ឲ្យ​តែ​ប្រទេស​ទាំង​នេះចេញ​សេចក្តី​អញ្ជើញ អ៊ីរ៉ង់​នឹង​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ