សនិ្នសីទ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​អង្គការ APEC បាន​បិទ​សម័យ​ប្រជុំ​នៅ​ប្រទេស​វៀតណាម​​
2017-10-22 14:56:34  cri  Web Editor:Guo

      ថ្ងៃទី ២១ ខែ​តុលា សនិ្នសីទ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ា​ស៊ីហ្វីក​លើក​ទី ២៤ បាន​បិទ​សម័យ​ប្រជុំ​នៅ​ប្រទេស​វៀតណាម ។ ក្នុង​សនិ្នសីទ​លើក​នេះ តំណាង​នៃ​ប្រទេស​ចិន​បាន​គូស​បញ្ជាក់​ថា ត្រូវ​ប្រកាន់​ខ្ជាប់​ពហុភាគី​និយម ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ចាត់​ទុក​ពាណិជ្ជកម្ម​សេរី​ជា​មូលដ្ឋាន ។

      សនិ្នសីទ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លើក​នេះ​និង​សនិ្នសីទ​ពាក់​ព័ន្ធ​បាន​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃទី ១៩ ខែ​តុលា ។ សនិ្នសីទ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២១ ខែ​តុលា​ សំខាន់​បាន​ពិគ្រោះ​ពិភាក្សា​ពី​បញ្ហា ដូច​ជា​ស្ថានការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ទាំង​មូល​និង​ក្នុង​តំបន់ ការ​វិនិយោគ​យូរអង្វែង​លើ​ហេដ្ឋា​រចនា​សម័្ពន្ធ​ ការ​បង្រួញ​តូច​នៃ​ពន្ធដារ ការ​ផ្ទេរ​ប្រាក់​កម្រៃ ការ​រួម​បញ្ចូល​ទុន​និង​ការ​ធានា​រ៉ាប់​រង់​លើ​វិស័យ​គ្រោះ​មហន្តរាយ​ ការ​ផ្តល់​ការ​អនុគ្រោះ​ដល់​ហិរញ្ញវត្ថុ ការ​អនុវត្ត​ផែនការ​ប្រតិបតិ្ត​ក្រុង Cebuជា​ដើម សនិ្នសីទ​នៅ​បាន​ដាក់​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ