លោក​​ស៊ីជីនភីង​អញ្ជើញ​ទៅ​សួរសុខទុក្ខ​អភិបាលនិង​ប្រជាជន​គ្រប់​ជនជាតិនៅ​ខេត្ត​ស៊ីឈួន ​ហើយ​ជូនពរ​ប្រជាជន​គ្រប់ជនជាតិ​ទូទាំង​ប្រទេសចិន​ឲ្យ​ជួបតែ​ភាពសប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិននិង​ជូនពរ​មាតុប្រទេស​ដ៏មហិមា​កាន់តែ​រុងរឿង​ខ្លាំងក្លា​
2018-02-14 11:05:53  cri  Web Editor:Sun

    មុន​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន​ជិតមកដល់​ លោក ​ស៊ីជីនភីង​ អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​បាន​អញ្ជើញ​ទៅដល់​ខេត្ត​ស៊ីឈួន​ ដើម្បី​ធ្វើការត្រួត​ពិនិត្យ​ស្រាវជ្រាវ​អំពី​ការអនុវត្ត​ជាក់ស្តែង​នូវ​ស្មារតី​សមាជបក្ស​កុម្មុយនិស្តចិន​លើកទី១៩​ និង​ស្មារតី​នៃ​សន្និសីទ​ការងារ​សេដ្ឋកិច្ច​មជ្ឈិមនិង​សន្និសីទ​ការងារ​ជនបទមជ្ឈិម​ ព្រមទាំង​សួរ​សុខទុក្ខ​អភិបាល​និង​ប្រជាជន​គ្រប់ជនជាតិ​ និងបាន​ជូនពរ​ប្រជាជន​គ្រប់ជនជាតិ​ទូទាំង​ប្រទេសចិន​ឲ្យ​ជួបតែ​ភាពសប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន ។

 

    ពីថ្ងៃទី១០​ដល់ថ្ងៃ​ទី១៣ខែ​កុម្ភៈ ​លោក​ស៊ីជីនភីង​បាន​អញ្ជើញ​ទៅដល់​មណ្ឌល​ស្វយ័ត​ជនជាតិអ៊ី​ Liangshan​ មណ្ឌល​ស្វយ័ត​ជនជាតិ​ Zang ​និង​ជនជាតិ​ Qiang​ Aba​ និងក្រុង​Chengdu ​ជាដើម ​ចូលក្នុង​ឃុំជនបទ​ សហគ្រាស ​សមាគម ​ដើម្បី​ពិនិត្យ​អង្កេត​ការងារ​ចេញ​ផុតពី​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ​ពិនិត្យ​អង្កេត​សភាពការណ៍​អភិវឌ្ឍន៍​នៃ​ការកសាង​ជាថ្មីឡើង​វិញ​បន្ទាប់ពី​គ្រោះមហន្តរាយ​នៅស្រុក​ Wenchuan​ ហើយ​បាន​ផ្ញើ​ការសួរសុខទុក្ខ​យ៉ាង​ជិតស្និទ្ធ​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ចំពោះ​អភិបាល​និង​ប្រជាជន​គ្រប់​ជនជាតិ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ