ប្រទេស​កូរ៉េខាង​ត្បូង​បង្ហាញ​ថា​នឹង​ចាត់​វិធានការ​ដើម្បី​ទប់ទល់​នឹង​ការ​ការ​ពារ​ពាណិជ្ជកម្ម​របស់​អាមេរិក
2018-02-20 14:38:08  cri  Web Editor:Zheng

 ថ្ងៃទី​១៩​ខែ​កុម្ភៈ លោក​Moon Jae-inប្រធានាធិបតី​កូរ៉េខាង​ត្បូង​បាន​ថ្លែង​ថា សំដៅ​ចំពោះ​វិធានការ​ការ​ពារ​ពាណិជ្ជកម្ម​ដ៏​មិន​សមហេតុសមផល​របស់​អាមេរិក រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ត្រូវ​តែ​ចាត់​វិធានការ​ទប់ទល់​ដូច​ជា​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ជា​ដើម។

      លោក​Moon Jae-inបាន​ថ្លែង​ទៀត​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ត្រូវ​តែ​ចាត់​វិធាន​ការ​ទប់ទល់​ជា​ដាច់​ខាត ឧទាហរណ៍​ដូច​ជា​ដាក់​ពាក្យ​បណ្តឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​ពិនិត្យ​ឡើង​វិញ​ថា​តើវិធានការ​របស់​អាមេរិក​បាន​ល្មើស​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ឬ​អត់​ជា​ដើម ព្រម​ទាំង​ត្រូវ​ចង្អុល​បង្ហាញ​ថា​វិធានការ​របស់​អាមេរិក​មិន​សមហេតុសម​ផល​ក្នុង​ការ​ការ​ចរចា​ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជកម្ម​សេរី​រវាង​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ