ចំនួនយោធិន​អាល្លឺម៉ង់​ដែល​ទៅ​​ចូលរួម​សមយុទ្ធយោធា​នៃ​អង្គការណាតូ​​ក្នុង​ឆ្នាំ ២០១៨​ នឹង​កើន​ឡើង​​ច្រើន
2018-02-20 14:44:24  cri  Web Editor:Zhai

      ថ្ងៃទី ១៩ ខែកុម្ភៈ ប្រព័ន្ធ​សារ​ព័ត៌មាន​អាល្លឺម៉ង់​បាន​ដក​ស្រង់​ព័ត៌មាន​នៃ​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា ឆ្នាំ ២០១៨ ប្រទេស​អាល្លឺម៉ង់​នឹង​ចាត់​បញ្ជូន​យោធិន​ចំនួន​​ ១,២ ម៉ឺន​នាក់​ទៅ​ចូលរួម​សមយុទ្ធយោធា​មួយ​ចំនួន​នៅ​តំបន់​ភាគ​ខាងកើត​នៃ​អង្គការ​ណាតូ​ ។ តួលេខ​នេះ​ត្រូវ​ជា​បី​ដង​នៃចំនួនយោធិន​អាល្លឺម៉ង់​​ដែល​ចូលរួម​សមយុទ្ធ​យោធា​នៅឆ្នាំ ២០១៧​ ។

    តាម​ផែនការ​នៃ​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​ តាម​ការ​ប៉ាន់​ប្រមាណ ​ថវិកា​សម្រាប់​ចូលរួម​សមយុទ្ធ​យោធា​ទាំង​នេះ​របស់​ប្រទេស​អាល្លឺម៉ង់​ ​មាន​ចំនួន​ ៩០ លានប្រាក់​​អឺរ៉ូ​ ដែល​នឹង​កើន​ឡើង​ ៤០ លានប្រាក់​​អឺរ៉ូ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៧ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ