កងសេនាជន​ប្រដាប់​អាវុធ​នៃ​ប្រទេស​អ៊ីរ៉ាក់​រង​ការ​វាយឆ្មក់​ពី​ភេរវជន​ បាន​បណ្តាល​ឲ្យ​មនុស្ស​ ២៧ នាក់​ស្លាប់បាត់បង់​ជីវិត
2018-02-20 14:45:23  cri  Web Editor:Zhai

     ថ្ងៃទី ១៩ ខែ​កុម្ភៈ អង្គការ​Hashd Shaabi ដែលជា​អង្គការ​កងសេនាជន​បក្ស​ពួក​ស៊ីអ៊ីត​នៃប្រទេស​អ៊ីរ៉ាក់​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ឲ្យ​ដឹង​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែលជាអង្គការ​ជ្រុលនិយម​បាន​វាយ​ឆ្មក់​ទៅលើ​សមាជិក​នៃ​អង្គការ​​Hashd Shaabi​នៅតំបន់​Hawijahខេត្តKirkuk ។ ភាគីទាំង​ពីរ​បាន​ផ្ទុះ​អាវុធ​ដាក់​​លើ​គ្នា​យ៉ាង​ក្តៅ​គគុក​ បាន​បណ្តាល​ឲ្យ​សមាជិក​នៃ​អង្គការ​ Hashd Shaabi ចំនួន ២៧ នាក់​​​ស្លាប់​បាត់បង់ជីវិត​ក្នុងហេតុការណ៍​លើក​នេះ ។

    បច្ចុប្បន្ន​នេះ​ នៅ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​អំពី​ចំនួនអ្នក​ស្លាប់​និង​រង​របួស​នៃ​អង្គការ​រដ្ឋអ៊ីស្លាមនៅ​ឡើយ​​​ទេ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ