អនុប្រធានាធិបតី​ទី​១​របស់​អ៊ីរ៉ង់​ថ្លែង​ថា​នឹង​ពង្រីក​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​អ៊ីរ៉ង់​និង​ចិន​យ៉ាង​ប្រាកដប្រជា
2018-02-20 14:48:42  cri  Web Editor:Wang

  ទីភ្នាក់ងារ​សារ​ព័ត៌មាន​សាធារណៈរដ្ឋ​អ៊ីស្លាម​របស់​ប្រទេស​អ៊ីរ៉ង​បាន​ចុះ​ផ្សាយ​ដំណឹង​កាលពី​ថ្ងៃទី​១៩​ខែ​កុម្ភៈ​ថា​ ​លោក​Jahangiriអនុប្រធានាធិបតី​ទី​១​របស់​អ៊ីរ៉ង់​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​មន្រ្តី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ថា​ ​ត្រូវ​តែ​ចាត់​វិធានការ​គ្រប់​ជ្រុងជ្រោយ​និង​ប្រាកដប្រជា​និង​គ្រោងផែនការ​​វែងឆ្ងាយ​ដើម្បី​ពង្រីក​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​អ៊ីរ៉ង់​និង​ចិន​។

   លោក​Jahangiri​បាន​ថ្លែង​ទៀតថា​ ​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​ ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​អ៊ីរ៉ង់​និង​ចិន​គឺជា​គោល​នយោបាយ​គន្លឹះ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​គន្លឹះ​នៃ​រដ្ឋាភិបាល​អ៊ីរ៉ង់​។ ​ លោក​បាន​គូសបញ្ជាក់​ថា​ត្រូវតែ​បញ្ជាក់​ពី​ទិសដៅ​និង​កំណត់​ផែនការ​ជាក់ច្បាស់​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ