ក្នុង​ពិធី​បុណ្យ​ឆេងម៉េង​នេះ ​លោកអគ្គ​លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​នាំ​យើង​ឲ្យ​រំលឹក​ចងចាំ​វីរបុរស​ដែល​បាន​ពលីជីវិត
2018-04-05 15:48:09  cri  Web Editor:Ma

ជនជាតិ​ដែល​មាន​ក្តី​សង្ឃឹម​នោះ​មិនអាច​គ្មាន​វីរបុរស​ទេ ​ប្រទេស​ជាតិ​ដែល​មាន​អនាគត​នោះ​មិន​អាច​គ្មាន​អ្នក​ត្រួស​ត្រាយ​ទេ។រាល់​ពេល​ដែល​និយាយ​ដល់​វីរបុរស​ជាតិ​និង​វីរបុរស​ជនជាតិ​ដែល​បាន​ពលីជីវិត​ ​លោក​ស៊ីជីនភីង​មេ​ដឹក​នាំ​ខ្ពស់​កំពូល​នៃ​ប្រទេស​ចិន​សុទ្ធ​តែ​មិន​អាច​លាក់​បាំង​នូវ​មនោសញ្ចេតនា​របស់​ខ្លួន។​ក្នុង​ឱកាស​ធិធី​បុណ្យ​ឆេងម៉េង​នេះ​ ​សូម​ឲ្យ​យើង​រំលឹក​ម្តង​ទៀត​នូវ​ពាក្យ​សម្តី​របស់​អគ្គលេខាធិការ​ម្តង​ទៀត ​រួម​គ្នា​ចងចាំ​ប្រវត្តិសាស្រ្ត ​រំលឹក​វីរបុរស​ដែល​បាន​ពលីជីវិត។

     កាល​ពី​ថ្ងៃ​ទី​៧​ខែ​កក្កដា​ឆ្នាំ​២០១៤ ​ក្នុង​សារមន្ទីរ​រំលឹក​សង្រ្គាម​ប្រឆាំង​ជប៉ុន​របស់​ប្រជាជន​ចិន​ ​ថ្នាក់​ដឹក​នាំ​នៃ​បក្ស​និង​ជាតិ​មាន​លោក​ស៊ីជីនភីង​ជា​ដើម​និង​តំណាង​គ្រប់​មជ្ឈដ្ឋាន​ចំនួន​ជាង​១​ពាន់​នាក់​បាន​រួមគ្នា​រំលឹក​ខួប​ទី​៧៧​នៃ​ការ​ផ្ទុះ​សង្រ្គាម​ប្រឆាំង​ជប៉ុន​របស់​ប្រជាជន​ចិន​។នេះ​ជា​លើក​ទី​១​ដែល​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​បំផុត​នៃ​ប្រទេស​ចិន​ចូល​រួម​ពិធី​រំលឹក​ថ្នាក់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​៧​ខែ​កក្កដា ​ការ​ចូល​រួម​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បំផុត​នេះ​គឺ​កម្រ​មាន​ណាស់។

     កាល​ពី​ថ្ងៃ​ទី​២​ខែ​កញ្ញា​ឆ្នាំ​២០១៥ ​ពាក្យ​សម្តី​របស់​លោក​ស៊ីជីនភីង​ដែល​បាន​ថ្លែង​ក្នុង​ពិធី​បំពាក់​មេដាយ​រំលឹក​ខួប​ទី​៧០​នៃ​ការ​ទទួល​ជ័យ​ជម្នះ​នៃ​សង្រ្គាម​ប្រឆាំង​ជប៉ុន​របស់​ប្រជាជន​ចិន​ពិតជា​បំផុស​គំនិត​តស៊ូ​របស់​យើង ​ពាក្យ​សម្តី​ដូច​ខាង​ក្រោម​នេះ៖​

    "ពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​កំពុង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ជា​រៀងរាល់​ថ្ងៃ​ ​យើង​ខ្ញុំ​កាន់​តែ​ខិតជិត​នឹង​ការ​សម្រេច​គោល​ដៅ​ជនជាតិ​ចិន​ដ៏​មហា​អស្ចារ្យ​ស្តារ​ឡើងវិញ​បើ​ប្រៀប​ធៀប​នឹង​ដំណាក់​កាល​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្រ្ត។​ការ​សម្រេច​បាន​នូវ​គោល​ដៅ​របស់​យើង ​ត្រូវការ​វីរបុរស ​ក៏​ត្រូវការ​ស្មារតី​វីរបុរស​ដែរ។យើង​ត្រូវ​តែ​ចងចាំ​វីរបុរស​ទាំង​អស់​ដែល​បាន​រួម​វិភាគ​ទាន​ដល់​ជនជាតិ​ចិន​និង​ប្រជាជន​ចិន។​ធ្វើ​កិច្ច​ខិតខំ​តស៊ូ​ដើម្បី​សម្រេច​គោលដៅ​សតវត្ស​ចំនួន​ពីរ​និង​សម្រេច​សុបិន​ចិន​ដែល​ជនជាតិ​ចិន​ដ៏​មហា​អស្ចារ្យ​ស្តារ​ឡើងវិញ​។​"

ទាក់ទង​ជាមួយ​យើង​ខ្ញុំ