ប្រទេស​វៀតណាម​​មាន​​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​រយៈពេល​ ១០កន្លងទៅនេះ​
2018-04-23 15:49:22  cri  Web Editor:Li

រដ្ឋាភិបាល​ប្រទេស​វៀតណាម​បាន​ប្រកាស​ទិន្នន័យ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ឲ្យ​ដឹង​ថា​  កំណើន​សេដ្ឋកិច្ច​​របស់​វៀតណាម​នៅ​ត្រី​មាស​ទីមួយ​ឆ្នាំ​២០១៨​នេះ​មាន​ដល់​ទៅ​ ៧,៣៨ % ដែល​ជា​កម្រិក​ខ្ពស់​បំផុត​ធៀប​នឹង​​រយៈពេល​ពេល​ដូចគ្នាក្នុង​អំឡុង​​ពេល​ ១០ ឆ្នាំ​កន្លងទៅនេះ​ ។ តាម​ការ​ប៉ាន់​ប្រមាណ​ឲ្យ​ដឹង​ទៀត​ថា​ អត្រា​កំណើន​សេដ្ឋកិច្ច​វៀតណាម​ប្រចាំ​ឆ្នាំ​ ២០១៨ត្រូវ​គេ​រំពឹងថា​នឹង​ឡើង​ដល់​ ៧,១% ដែល​ខ្ពស់​ជាង​គោលដៅ​​៦,៧%​ ដែល​​​រដ្ឋាភិបាល​វៀតណាម​បាន​កំណត់​ពីមុននោះ​ ។

ហេតុ​អ្វី​បាន​ជា​ប្រទេស​វៀតណាមមាន​​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុងរយៈពេល​ ១០ ឆ្នាំ​កន្លងទៅបែប​នេះ​ ? ពោល​គឺ​មាន​មូលហេតុចម្បង​ចំនួន​ ៣ , ​ទីមួយ​ បក្សនិង​រដ្ឋាភិបាល​វៀតណាម​ប្រកាន់ខ្ជាប់យ៉ាង​មុតមាំ​នូវ​​គោលនយោបាយ​កំណែទម្រង់និង​បើក​ទូលាយ ។ ​ទីពីរ គឺ​ការ​បើកទូលាយ​របស់​ចិននិង​ការ​បិទទ្វារ​របស់​សហរដ្ឋ​អាមេរិក ។ ទី​បី​គឺ​ ការ​លើក​កម្ពស់​លំដាប់ថ្នាក់​និង​ការ​កែប្រែ​រូបមន្ត​អភិវឌ្ឍន៍​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​ជិតខាងបាន​នាំ​មក​នូវ​កាលានុវត្ត​ភាព​ដល់​មុខរបរ​​​ច្នៃ​ប្រឌិត​​និង​ផលិតកម្ម​របស់​វៀតណាម​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ