ការងារ​ជ្រើសរើស​អវកាសយានិក​​បម្រុង​លើក​​ទី​បី​របស់​ប្រទេស​ចិន​បាន​ចាប់​ដំណើរ​ការ
2018-04-23 15:52:56  cri  Web Editor:Li

ពេល​អញ្ជើញ​ចូលរួម​សកម្មភាព​អបអរសាទរ​ទិវា​អវកាស​ចិន​​ឆ្នាំ​ ២០១៨​នៅ​ក្រុង​ប៉េកាំង​នៅ​​ថ្ងៃទី​ ២៣ ខែ​មេសា​ លោក YangLiwei អនុប្រធាន​​ការិយាល័យ​វិស្វកម្ម​អវកាស​​ផ្ទុក​មនុស្ស​របស់​ប្រទេសចិន​​បាន​ប្រកាស​​ថា​ ដើម្បី​បំពេញ​តម្រូវការ​នៃ​ភារកិច្ច​​វិស្វកម្ម​​ស្ថានីយអវកាស​ចិន​  ប្រទេស​ចិន​នឹង​រៀបចំ​ធ្វើ​ការជ្រើសរើស​អវកាសយានិក​បម្រុង​ជា​លើក​​ទី​ ៣ នៅ​ឆ្នាំ​ ២០១៨ នេះ ។

​លោក YangLiwei នៅបាន​ថ្លែង​ទៀត​ថា​ តាម​ការ​ប៉ាន់ប្រមាណ​នឹង​ជ្រើសរើ​ស​អវកាស​យានិក​បម្រុង​ជា​លើក​ទី​ ៣ ពី​ ១៧ ដល់​ ១៨ នាក់​ ហើយ​បន្ទាប់ពី​បញ្ចប់​​ការ​ហ្វឹកហាត់​នឹង​ចូលរួមភារកិច្ច​ហោះហើរ​នៃ​ស្ថានីយ​អវកាស​ចិន​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ