鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ ភេរវនិយមពាណិជ្ជកម្ម ”មិនអាចជួយសង្គ្រោះអាមេរិកបានទេ

2018-06-20 15:34:23

      ចំពោះ​វិធានការ​ឆ្លើយតប​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​  ​កាលពី​យប់​ថ្ងៃទី ១៨ ​ខែមិថុនា ​​រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទៀត​ ​ព្រមាន​ថា​នឹង​បន្ថែម​​អត្រា​​ពន្ធ​ចំនួន ​១០ % ​ទៀត​ទៅលើ​ផលិតផល​ចិន​ដែល​មាន​​តម្លៃ​សរុប​ដល់​ទៅ ​២០០ ​ប៊ីលាន​ដុល្លា​អាមេរិក​ ​ក្រៅពី​បញ្ជី​ផលិតផល​ចិន​ដែល​​ត្រូវ​បន្ថែម​បង់​ពន្ធ​ចំនួន​ ៥០ ​ប៊ីលាន​ដុល្លាអាមេរិក​​ដែល​បាន​ប្រកាស​កាល​ពី​មុន​  ​​ក្នុង​បំណង​សងសឹក​ទៅនឹង​ការដែល​ប្រទេស​ចិន​​ “ មិន​ចង់​កែប្រែ​ទង្វើ​អយុត្តិធម៌​ពាក់ព័ន្ធ​នឹង​ការ​ទិញ​កម្មសិទ្ធិ​បញ្ញា​និង​បច្ចេវិទ្យា​របស់​អាមេរិក​” ។

      ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ  ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បាន​រិះគន់​ថា​ ទង្វើ​គំរាម​កំហែង​ដាក់​​សម្ពាធ​និង​ការ​បោក​បញ្ឆោត​បន្លំ​យ៉ាង​ធ្ងន់​ធ្ងរ​របស់​អាមេរិក​ ​គឺ​ផ្ទុយ​ឆ្ងាយ​ពី​មតិ​ឯកភាព​នៃ​ការពិគ្រោះ​ពិភាក្សា​ច្រើន​លើក​ច្រើន​ដង​របស់​ភាគី​ទាំងពីរ​   បណ្តាល​ឲ្យ​សហគមន៍​អន្តរជាតិ​​ខក​ចិត្ត​យ៉ាង​​ខ្លាំង​ចំពោះ​អាមេរិក​។

      “ ​ភេរវនិយម​ពាណិជ្ជកម្ម​ ” ​មិន​អាច​ជួយ​សង្គ្រោះ​អាមេរិក​​បាន​ទេ ​​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ​យន្តការ​ពាណិជ្ជកម្ម​ពហុភាគី ​និង​ខ្សែ​សង្វាក់​ផលិតកម្ម​ពិភពលោក​។ ​ដូច្នេះ​ ​ចាប់ពីដើម​រហូត​មក ​ប្រទេស​ចិន​ប្រកាន់​អាកប្បកិរិយា​​​ច្បាស់​លាស់​​ ​ពោលគឺ ​នឹង​​“ ការពារ​យ៉ាង​ម៉ឹងម៉ាត់​នូវ​ផលប្រយោជន៍​ប្រជាជន​និង​ប្រទេស​ជាតិ ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​​និង​យន្តការ​ពាណិជ្ជកម្ម​ពហុភាគី ”។

      ឥឡូវ​នេះ  នៅ​ពេល​ប្រឈម​មុខ​នឹង​ទង្វើ​ឆ្កួតៗ​​របស់​អាមេរិក ​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវតែ​ចាប់ដៃ​គ្នា​ឲ្យ​បាន​ឆាប់ ​ដើម្បី​រួមគ្នា​ធ្វើការប្រឆាំង​ ​រួមគ្នា​យក​ជ័យជម្នះ​ពី​ “​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​” ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ !

អ្នកបកប្រែ:鄧倩
ប្លុកពិសេស