កាលពីព្រឹកថ្ងៃទី២០ខែសីហា ពលរដ្ឋកូរ៉េខាងត្បូងចំនួន៨៩នាក់ដែលបានទៅចូលរួមសកម្មភាពជួបជុំគ្នារវាងក្រុមគ្រួសារនិងសាច់ញាតិដែលបានព្រាត់ប្រាសគ្នានៃកូរ៉េខាងត្បូងនិងខាងជើងបានចេញដំណើរពីក្រុងSogcho ជាក្រុងតូចតាមឆ្នេរសមុទ្រភាគឦសានរបស់កូរ៉េខាងត្បូងធ្វើដំណើរទៅកាន់ភ្នំKeumgangរបស់កូរ៉េខាងជើងដើម្បីជួបជុំជាមួយសាច់ញាតិរបស់ខ្លួន។
បើតាមព័ត៌មាននៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង តាមការប៉ាន់ប្រមាណ ពលរដ្ឋកូរ៉េខាងត្បូងបានធ្វើដំណើរទៅដល់ភ្នំKeumgangនៅវេលាម៉ោង១២និង៣០នាទីថ្ងៃដដែល ហើយសកម្មភាពជួបជុំនឹងចាប់ផ្តើមពីម៉ោង១៥រសៀល៕