李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីប៉ាគីស្ថានថ្លែងថា របៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានបង្កើនឱកាសការងារជាច្រើនដល់ស្ត្រីប៉ាគីស្ថាន

2018-10-23 15:54:18 cri

       រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិមនុស្ស​របស់​ប៉ាគីស្ថាន​បាន​ថ្លែង​នៅ​ក្រុង​អ៊ីស្លាម៉ាបាដកាលពី​ថ្ងៃទី​ ២២ ខែ​តុលា​ថា​  ការកសាង​របៀង​សេដ្ឋកិច្ច​ចិន​-ប៉ាគីស្ថាន​បាន​បង្កើន​​ឱកាស​ការងារ​ជាច្រើន​ដល់​ស្ត្រី​ប៉ាគីស្ថាន ។

       រដ្ឋមន្ត្រី​រូបនេះ​បាន​ថ្លែង​ទៀត​ថា​ ទន្ទឹម​នឹងការ​ជំរុញ​​ការ​កសាង​របៀង​សេដ្ឋកិច្ច​ចិន​-ប៉ាគីស្ថាន​យ៉ាង​ស៊ី​ជម្រៅ​​ តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ក្នុង​ប៉ាគីស្ថាន​នឹង​ទាក់ទាញបណ្តា​សហគ្រាស​កាន់តែច្រើនដើម្បី​វិនិយោគ​​ ហើយ​ស្ត្រី​តំបន់​កាន់តែ​ច្រើននឹង​រក​បាន​ឱកាសកាងារ​ក្នុង​គម្រោង​នៃ​របៀង​នេះ​ ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស