鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកលវិទ្យាល័យឈូងសមុទ្រBeibu នឹងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយទេពកោសល្យសម្រាប់អាស៊ាន

2018-10-23 17:40:26 cri

       លេខាធិការ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស​ចិន​នៃ​​វិទ្យាស្ថាន​ក្រុង​Qinzhou​ ​ដែល​ទទួល​បន្ទុក​ការងារ​ត្រៀម​រៀបចំ​ការកសាង​សកលវិទ្យាល័យ​ឈូងសមុទ្រ Beibu ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពីថ្ងៃទី ២២ ​ខែតុលា​ថា  ​ឥឡូវ​ការងារ​ត្រៀម​រៀបចំ​ធ្វើការកសាង​បាន​បំពេញសម្រេច​ជា​ទូទៅ​។ ​នៅពេលអនាគត ​សកលវិទ្យាល័យ​ឈូង​សមុទ្រ Beibu ​នឹង​ផ្តោត​លើ​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​ទេពកោសល្យ​សម្រាប់​អាស៊ាន​។

      លោកបាន​បន្ត​ទៀតថា ​ក្នុង​ដំណាក់កាល​​ត្រៀម​រៀបចំ​កសាង​សកលវិទ្យាល័យ​ Beibu​ ​វិទ្យាស្ថាន​របស់​លោក​បាន​ប្រកាន់​ខ្ជាប់​ទស្សនៈ​ធ្វើការអប់រំ​ដោយ​អាកប្បកិរិយា​បើកទូលាយ​ ​បាន​​ជំរុញ​ដំណើរការ​​​អប់រំ​ជាមួយ​អន្តរជាតិ​យ៉ាង​សកម្ម ​ដោយបាន​បង្កើត​ទំនាក់​ទំនង​សហប្រតិបត្តិការ​និង​ផ្លាស់ប្តូរ​ជាមួយ​សកលវិទ្យាល័យ​ចំនួន​ជាង ៤០ ​នៃ​ប្រទេស​និង​តំបន់​ជាង ២០ ​ក្នុងនោះ​រួមមានប្រទេស​វៀតណាម ​ថៃ ​ម៉ាឡេស៊ី​ជាដើម​  ​​​​ហើយ​បាន​ជ្រើសរើស​​និស្សិត​អន្តរជាតិ​មកពី​​អាស៊ាន​និង​ប្រទេស​និង​តំបន់​ចំនួន​ជាង ៤០ ​ ព្រមទាំង​រួមសហការ​​រៀបចំ​កម្មវិធី​​អប់រំ​ថ្នាក់​បរិញ្ញាបត្រ​ជាមួយ​សកលវិទ្យាល័យ​អន្តរជាតិ​ផង៕​​​​​​

អ្នកបកប្រែ:鄧倩
ប្លុកពិសេស