李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកប្រធានាធិបតីអាមេរិកគំរាមថាផ្តាច់ឬក៏កាត់បន្ថយយ៉ាងខ្លាំងនូវការផ្តល់ជំនួយដល់ប្រទេសទ្វីបអាមេរិកកណ្តាលចំនួន ៣

2018-10-23 15:49:38 cri

       លោក​ត្រាំ ប្រធានាធិបតី​អាមេរិក​បានសរសេរ​លើ​​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​twitter កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​ ដោយ​អះអាង​ថា​ រដ្ឋាភិបាល​នៃ​ប្រទេសហុងឌូរ៉ាស ហ្គាតេម៉ាឡា ​និង​ប្រទេស​ Salvador បរាជ័យ​ក្នុងការ​​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​មាតុភូមិ​និង​ឆ្ពោះ​ទៅកាន់​អាមេរិក ដូច្នេះ​ អាមេរិក​នឹង​ផ្តាច់​ឬ​ក៏​កាត់បន្ថយ​យ៉ាង​ខ្លាំង​នូវ​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​ទាំង​បី​នេះ ។

       ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​បាន​ផ្សាយ​ដំណឹង​ថា​ កាលពីថ្ងៃទី ២១ ខែ​តុលា​ ប្រជាជន​រាប់​ពាន់​នាក់​ដែល​មកពីប្រទេស​ហុងឌូរ៉ាស ហ្គាតេម៉ាឡា ​និង​ប្រទេស​ Salvador បាន​ឆ្លងកាត់​ព្រំ​ដែន​ឈាន​ចូល​តំបន់ភាគ​ខាងត្បូង​នៃ​ប្រទេស​ម៉ិកស៊ិក ហើយ​បន្តដំណើរ​ទៅកាន់អាមេរិក ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស