មហាសន្និបាតតំណាងស្ត្រីទូទាំងប្រទេសចិនលើកទី១២បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅព្រឹកថ្ងៃទី៣០ខែតុលា។ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនមានលោកស៊ីជីនភីងនិងលោកលីខឺឈាងជាដើមបានសម្តែងការអបអរសាទរចំពោះការបើកធ្វើមហាសន្និបាត។លោកZhaoLejiបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែងសុន្ទរកថាជូនពរ។លោកសង្ឃឹមស្ត្រីគ្រប់រូបមានឧត្តមគតិនិងជំនឿចិត្តយ៉ាងមុតមាំ ធ្វើជាអ្នកអនុវត្តគំនិតរបស់លោកស៊ីជីនភីងស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មី និងធ្វើជាស្ថាបនិកនៃបុព្វហេតុដ៏មហិមាមួយនេះ។
មហាសន្និបាតបានដាក់ជូនតំណាងគ្រប់រូបនូវសេចក្តីព្រាងវិសោធនកម្មលក្ខន្តិកៈសហព័ន្ធស្ត្រីទូទាំងប្រទេសចិន ដើម្បីធ្វើការពិនិត្យពិភាក្សា៕