ឆ្លើយតបតាមការអញ្ជើញរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅថ្ងៃទី ២០ ខែ មករា ។ វេទិកាស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគចិននិងកម្ពុជាបានបើកធ្វើនៅក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី ២២ ខែ មករា ។
ថ្លែងនៅក្នុងវេទិកានេះ លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិនបានលើកឡើងថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពនិងវិនិយោគជាមួយភាគីកម្ពុជា ។ ប្រទេសចិនបានលើកទឹកចិត្តឲ្យសហគ្រាសចិនដែលមានសមត្ថភាពខ្លាំងទៅធ្វើវិនិយោគនិងកិច្ចសហប្រតិបត្តិការនៅប្រទេសកម្ពុជា ។
ក្នុងវេទិកាលើកនេះ សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវម្តងទៀតឲ្យអ្នកវិនិយោគរបស់ប្រទេសចិនទៅធ្វើការវិនិយោគនៅប្រទេសកម្ពុជា ហើយបានថ្លែងថា នឹងបង្កើតបរិយាកាសវិនិយោគដ៏ល្អប្រសើសម្រាប់អ្នកវិនិយោគរបស់ប្រទេសចិន។ ឆ្នាំ២០១៨គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា អ្នកវិភាគបានសម្គាល់ឃើញថា សម្តេច ហ៊ុនសែនបានជ្រើសរើសប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងក្នុងឆ្នាំ២០១៩ នឹងបង្កើតជាមូលដ្ឋានសម្រាប់ការចាប់ដំណើរការនូវការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងចិននិងកម្ពុជានៅ៦០ឆ្នាំដំណាក់កាលក្រោយ៕