魏偉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋានសាសនាចិនថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះការនិយាយមួលបង្កាច់លើសេរីភាពនៃជំនឿសាសនានៅក្នុងប្រទេសចិន

2019-07-20 15:27:22 cri

    នាពេល​ថ្មីៗនេះ ​ភាគីពាក់ព័ន្ធ​នៅ​សហរដ្ឋអាមេរិក​បាន​វាយប្រហារ​គោលនយោបាយ​សាសនាជាតិ​របស់​ប្រទេសចិន​តាមរយៈ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ជាបន្តបន្ទាប់​។​ក្នុងន័យ​នេះ ​មជ្ឈដ្ឋាន​សាសនា​ចិន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការនេះ​និង​បាន​បរិហារ​តាម​ការ​ពិត​ជាក់ស្តែង។​

    អ្នកទទួលខុសត្រូវ​នៃ​សមាគម​គ្រិស្តសាសនា​នៃ​ប្រទេសចិន​បាន​ថែ្លងថា ​យើង​ជា​អ្នកទទួលផល​ពី​គោលនយោបាយ​សេរីភាព​នៃ​ជំនឿសាសនា​ដែលបាន​អនុវត្ត​ដោយ​ប្រទេសចិន។​សហរដ្ឋអាមេរិក​បាន​វាយប្រហារ​បក្សកុម្មុយនិស្ត​ចិន​និង​រដ្ឋាភិបាលចិន​តាមរយៈ​ការ​ប្រើ​សាសនា ​គឺជា​ការប្រមាថ​លើ​សាសនា។​

    អ្នកទទួលខុសត្រូវ​នៃ​សមាគម​សាសនាអ៊ីស្លាម​នៃ​ប្រទេស​ចិន​បាន​ថែ្លងថា ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​រើសអើង​យ៉ាងខ្លាំង​ចំពោះ​សាសនាអ៊ីស្លាម​និង​ម៉ូស្លីម។​មេដឹកនាំ​អាមេរិក​បាន​ជួប​ជាមួយ​អ្នក​ដែល​គេហៅថា​"ឥស្សរជន​សាសនា​ចិន"​ដែល​ខ្លះ​ជា​ពួក​អន្យតិរ្ថិយ​សាសនា​ ខ្លះជា​ពួក​បំបែកជាតិ ​ពួកគេ​សុទ្ធតែ​មិន​ទាក់ទង​នឹង​សាសនា​នោះទេ។​

    អ្នកទទួលខុសត្រូវ​នៃ​សមាគម​ព្រះពុទ្ធសាសនា​នៃ​ប្រទេស​ចិន​បាន​ថែ្លងថា ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​បក្សកុម្មុយនិស្ត​ចិន​និង​រដ្ឋាភិបាលចិន​លើ​ការ​អនុវត្ត​សេរីភាព​នៃ​ជំនឿ​សាសនា​គឺ​ គួរ​ឱ្យ​កោត​សរសើរ។​អ្នកកាន់​សាសនា​ ចំនួន​ ២០០ ​លាននាក់​ដែល​បាន​រស់នៅ​ក្នុង​ប្រទេស​ចិន​មាន​សិទ្ធិបំផុត​ក្នុង​ការ​បញ្ចេញមតិ។​រដ្ឋាភិបាលសហរដ្ឋអាមេរិក​បាន​កោះ​កិច្ចប្រជុំ​ពួកប្រឆាំង​នឹង​រដ្ឋាភិបាលចិន ​គឺបាន​បង្ហាញ​យ៉ាង​ពេញទំហឹង​នូវ​មុខមាត់​អាក្រក់​របស់​ពួកគេ​ដែល​ជ្រោងទង់​សាសនា​ធ្វើ​កិច្ចការ​នយោបាយ៕​

អ្នកបកប្រែ:魏偉
ប្លុកពិសេស