徐曉霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអ៊ីរ៉ង់ប្រកាសថាបានចាប់រឹបអូសនាវាដឹកប្រេងអង់គ្លេសមួយគ្រឿង ភាគីអង់គ្លេសថ្លែងថាមិនអាចទទួលយកបាន

2019-07-20 15:04:48 cri

    កាលពី​ថ្ងៃទី ១៩ ខែកក្កដា កងកម្លាំង​បដិវដ្ត​អ៊ីស្លាម​អ៊ីរ៉ង់​បានប្រកាសថា បាន​ចាប់រឹបអូស​នាវា​ដឹកប្រេង​អង់គ្លេស​មួយគ្រឿង​នៅច្រកសមុទ្រ​Hormus ហើយ​លោក​Jeremy Hunt រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ថ្លែងថា​មិនអាច​ទទួលយក​បាន ។

    កងកម្លាំង​បដិវដ្ត​អ៊ីស្លាម​អ៊ីរ៉ង់​បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ​នា​ថ្ងៃទី ១៩ ខែកក្កដាថា មូលហេតុ​ដែល​នាវា​ដឹកប្រេងនេះ​ត្រូវ​ចាប់រឹបអូស​នាថ្ងៃដដែល គឺដោយសារ​វាមិនបាន​គោរពតាម​បទបញ្ញត្តិ​កិច្ចការ​ដែនសមុទ្រ​អន្តរជាតិ​ពេលវា​ឆ្លងកាត់​ច្រកសមុទ្រ​Hormus ។ នាវា​ដឹកប្រេង​នេះ​ត្រូវបាន​ប្រគល់ឱ្យ​កំពង់ផែ​Hormosgan​និង​អង្គការ​កិច្ចការ​ដែនសមុទ្រ​នៅ​កំពង់ផែ Hormus ដើម្បី​អនុវត្តតាម​នីតិវិធី​ថែមមួយកម្រិតទៀត ៕

អ្នកបកប្រែ:徐曉霞
ប្លុកពិសេស