翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiang នាយករដ្ឋមន្រ្តីចិននិងលោកDmitry Medvedev នាយករដ្ឋមន្រ្តីរុស្ស៊ីរួមគ្នាធ្វើជាសហអធិបតីនៃកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្រ្តីចិននិងរុស្ស៊ីលើកទី ២៤

2019-09-18 16:02:53 cri

圖片默認標題_fororder_1125007089_15687418147741n

      នៅ​រសៀល​ថ្ងៃទី ១៧ ខែកញ្ញា តាម​ម៉ោង​ក្នុង​តំបន់​ លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​និង​លោក​Dmitry Medvedev ​នាយករដ្ឋមន្រ្តី​រុស្ស៊ីបានរួម​គ្នា​ធ្វើជា​សហអធិបតី​នៃ​​កិច្ច​ជំនួប​តាម​ពេល​កំណត់​រវាង​នាយករដ្ឋមន្រ្តី​ចិននិង​រុស្ស៊ី​លើក​ទី ២៤ ​នៅ​ក្រុង​Saint-Petersburg ​ប្រទេស​រុស្ស៊ី​ ។ 

      លោក​Li Keqiang  ​បាន​ថ្លែង​ថា ឆ្នាំ​ ២០១៩ នេះជា​ខួប​ទី ៧០ នៃ​ការ​បង្កើត​ចំណង​ការទូត​រវាង​ប្រទេស​ចិន​និង​រុស្ស៊ី ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​​បាន​និង​កំពុង​វិវឌ្ឍ​រីក​ចម្រើន​ប្រកប​ដោយ​ភាព​​នឹងនរ​ និង​រឹង​មាំ​ ។ ក្រោម​បរិបទ​ដែល​ស្ថានការណ៍​នយោបាយ​និង​សេដ្ឋកិច្ច​​អន្តរជាតិ​មាន​កត្តាមិន​​ប្រាកដប្រជា​និង​អស្ថិរភាព​កាន់​តែ​ច្រើន​ឡើង​ៗ ប្រទេសចិននិង​រុស្ស៊ី​គួរ​បង្កើន​​​កិច្ចសម្រប​សម្រួល​​ជា​យុទ្ធសាស្រ្ត បង្កើនទំនុក​​ចិត្ត​ផ្នែក​នយោបាយទៅវិញ​ទៅមក​​ ពង្រីក​កិច្ច​សហប្រតិបត្តិការ​ប្រាកដប្រជា​ ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​ខាង​វប្បធម៌​មនុស្សជាតិ​មានភាព​កាន់តែ​ស្អិតល្មួត ដែល​នេះ​​មិន​គ្រាន់​តែ​មានអំណោយ​ផលដល់​ប្រទេសទាំង​ពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បញ្ចេញ​សញ្ញា​វិជ្ជមានក្នុង​ការ​គាំពារ​ភាព​រុងរឿង​និង​ស្ថិរភាព​​ក្នុង​តំបន់​ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​ផង​ដែរ ។

      ដោយឡែក​ លោក​​ Dmitry Medvedev បាន​លើក​ឡើង​ថា ការអភិវឌ្ឍ​ទំនាក់​ទំនង​ជា​មួយ​ភាគី​ចិន​ជា​ទិសដៅការទូត​​ជាអាទិភាព​របស់​រុស្ស៊ី ហើយ​ក៏​ជា​តម្រូវ​ការ​ដែល​សមស្រប​នឹង​ការអភិវឌ្ឍ​របស់​រុស្ស៊ី​ផង​ដែរ ។ ប្រទេស​រុស្ស៊ី​រីក​រាយ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាយុទ្ធសាស្រ្ត​និង​កិច្ចសហប្រតិបត្តិការ​ប្រាកដ​ប្រជា​ជា​មួយ​ប្រទេស​​ចិន​ ហើយ​ស្រប​នឹង​​ពេល​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រពៃណី​ដូចជា​​វិស័យ​ថាមពល​ជាដើម​ ក៏​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​ដូចជា​បច្ចេកវិទ្យា​វៃឆ្លាត​និង​មនុស្សយន្ត​ជា​ដើម​ ព្រម​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​​ថែម​ទៀត សំដៅ​ខិត​ខំ​សម្រេច​គោល​ដៅ​ដែលធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​កើន​ឡើង​ទ្វេដង ។ 

​      បន្ទាប់​ពីកិច្ចជំនួប​ លោក​​Li Keqiang ​​និង​លោក​Dmitry Medvedev ​បាន​ចុះ​ហត្ថលេខា​លើ​«សេចក្តី​ប្រកាស​រួម​នៃកិច្ច​ជំនួប​តាម​ពេល​កំណត់​រវាង​នាយករដ្ឋមន្រ្តី​ចិននិង​រុស្ស៊ី​លើក​ទី ២៤​» ព្រមនិង​ធ្វើ​ជា​សាក្សី​​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារជាង​ ១០ ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាងភាគីទាំងពីរផង​ដែរ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស