翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសពីសេចក្តីព្រាងបទប្បញ្ញត្តិថ្មីស្តីអំពីការវិនិយោគរបស់បរទេស

2019-09-18 16:28:07 cri

       ថ្ងៃទី ១៧ ខែកញ្ញា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បានប្រកាស​ពី​​សេចក្តី​ព្រាងបទ​ប្បញ្ញត្តិស្តីពី​ការ​បង្កើន​ការ​ត្រួតពិនិត្យ​ខាង​សន្តិសុខ​ជាតិ​លើ​វិស័យ​​បច្ចេកវិទ្យា​សំខាន់​ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ និង​ទិន្នន័យ​បុគ្គល​ដែល​មាន​ភាព​រសើបជាដើមរបស់​អាមេរិក​ដែល​​បណ្តាក់​ទុន​ពីបរទេស ​ដែល​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេសកាន់​តែ​មានការ​លំបាក​ក្នុង​ការ​​បណ្តាក់ទុន​ទៅ​លើ​វិស័យ​ទាំង​នេះនៅ​​ថ្ងៃ​ក្រោយ​ ។ 

      ថ្ងៃ​ដដែល ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ថា ច្បាប់​មួយ​នេះ​បាន​ពង្រីក​ក្រប​ខ័ណ្ឌ​ត្រួតពិនិត្យ​របស់​គណៈកម្មាធិការ​វិនិយោគ​បរទេស​របស់អាមេរិក ដើម្បី​ទប់​ទល់​នឹងការ​រង​​ឥទ្ធិពលប៉ះពាល់​ដល់​​សន្តិសុខជាតិ​ដែល​បណ្តាល​មកពី​ការវិនិយោគ​និង​កិច្ចការ​ពាណិជ្ជកម្ម​បរទេស​ដែល​មិន​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រប់​គ្រង​របស់​ខ្លួន ។ សូមបញ្ជាក់​ថា បទ​​ប្បញ្ញត្តិ​មួយ​នេះ​នឹង​មាន​សុពលភាពនៅ​​មុន​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២០ ​​ ៕

 

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស