មេដឹកនាំរវាងភាគីទាំងពីរសម្រាប់កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី ២៥ ខែតុលា ហើយបានឯកភាពគ្នាក្នុងការដោះស្រាយកង្វល់ស្នូលរបស់ខ្លួនដោយសមរម្យដោយបានបញ្ជាក់ថា កិច្ចពិគ្រោះពិភាក្សាផែ្នកបច្ចេកទេសស្តីពីរបៀបវារៈមួយចំនួនត្រូវបានបញ្ចប់ជាមូលដ្ឋាន។នេះបង្ហាញថា ភាគីទាំងពីរកំពុងដោះស្រាយបញ្ហាលក្ខណៈបច្ចេកទេសមួយចំនួន ហើយឆ្ពោះទៅរកគោលដៅរួមដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបណ្តើរៗ។
គន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺយកចិត្តទុកដាក់លើកង្វល់ស្នូលរបស់គ្នាទៅវិញទៅមកដោយឈរលើមូលដ្ឋាននៃសមភាពនិងការគោរពគ្នាទៅវិញទៅមក។ប្រទេសចិនកំពុងដោះស្រាយកង្វល់ស្នូលរបស់សហរដ្ឋអាមេរិកតាមរយៈសកម្មភាពជាក់ស្តែងក្នុងគ្រប់វិស័យ ដូចជាការទិញផលិតផលកសិកម្មនិងការគ្រប់គ្រងថ្នាំ Fentanyl ជាដើម។ជាមួយគ្នានេះ ប្រទេសចិនមានក្តីកង្វល់ចំនួន ៣ គឺ ចង់ឱ្យអាមេរិកលុបចោលការដំឡើងពន្ធគយទាំងអស់ ទិន្នន័យនៃការធ្វើពាណិជ្ជកម្មស្របតាមការពិតនិងតុល្យភាពនៃនីតិវិធី។
តាមរយៈការគ្រប់គ្រងខ្វែងគំនិតគ្នាលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនិងពង្រីកកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក នោះ ប្រទេសចិននិងសហរដ្ឋអាមេរិកអាចឈានដល់កិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលផ្តល់នូវផលប្រយោជន៍ដល់ភាគីទាំងពីរនិងពិភពលោក៕