鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញទៅដល់ក្រុងអាថែន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋក្រិក

2019-11-11 17:14:46 cri

 យប់​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា តាម​ម៉ោង​ក្នុង​តំបន់ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើ​ញ​ទៅ​ដល់​ក្រុងអាថែនតាម​យន្ត​ហោះ​ពិសេស ដើម្បី​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សា​ធា​រណ​រដ្ឋ​ក្រិក។

      លោក​ស៊ីជីនភីង​បាន​ថ្លែង​ថា បច្ចុប្បន្ន ចិន​និង​ក្រិក​សុទ្ធ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ជា​គន្លឹះ​រៀង​ខ្លួន ការ​ជំរុញ​ឱ្យ​ទំនាក់​ទំនង​ទ្វេភាគី​កាន់​តែ​ស៊ី​ជម្រៅ​និង​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​គឺ​សម​ស្រប​នឹង​ផល​ប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ ។ ខ្ញុំ​រំពឹង​ធ្វើ​កិច្ច​ផ្លាស់​ប្តូរ​មតិ​យោបល់​យ៉ាង​ស៊ី​ជម្រៅ​អំពី​ទំនាក់​ទំនង​រវាង​ចិន​និង​ក្រិក​ក្នុង​បរិបទ​ថ្មី​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រិក​រួម​មាន​លោកប្រធា​នា​ធិប​តី​Pavlopoulos​និង​លោកនាយករដ្ឋមន្រ្តី​Mitsotakis​ជា​ដើម ដើម្បី​រួម​គ្នា​គ្រោង​ផែន​ទី​បង្ហាញ​ផ្លូវ​អភិវឌ្ឍន៍​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​នៅ​ពេល​អនាគត ក៏​ដូច​ជា​រួម​គ្នា​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​ក្រិក៕

 

អ្នកបកប្រែ:鄭磊
ប្លុកពិសេស