翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារចំពោះប្រធាននាយកដ្ឋានយុត្តិធម៌ហុងកុង

2019-11-15 19:43:23

      ​​ថ្ងៃទី ១៥ ខែវិចិ្ឆកា ​ការិយាល័យ​អភិបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ថា លោក​ស្រីCarrie Lam សម្តែង​ការ​ខឹង​សម្បើម​ចំពោះ​រឿងដែល​លោក​ស្រី Teresa Cheng ប្រធាន​នាយកដ្ឋាន​យុត្តិធម៌​ហុងកុងបាន​រងការវាយ​ប្រហារ​និង​រង​​របួស​​​ពេល​ចូលរួម​សកម្មភាព​នៅ​ក្រុង​ឡុងន៍​ ប្រទេសអង់គ្លេស​ ។ លោក​ស្រី​បាន​ចង្អុល​ថា​ នេះ​ជា​អំពើ​ព្រៃផ្សៃ ដែល​ចាំបាច់​ត្រូវ​តែ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​​ ។ រំពឹង​​ថា អាជ្ញាធរ​ក្នុង​តំបន់​អាច​ចាប់​ខ្លួន​អ្នក​បង្ក​ហេតុ​តាម​ច្បាប់​ក្នុង​ពេល​ឆាប់​ៗ ។

      ថ្ងៃទី ១៥ ខែ​វិច្ឆិកា នាយកដ្ឋាន​យុត្តិធម៌​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ថា លោកស្រី​ Teresa Cheng ប្រធាន​នាយកដ្ឋាន​យុត្តិធម៌​ហុងកុងបានរិះគន់​អំពើ​ហិង្សា​និង​ភេរវនិយម​គ្រប់​រូបភាព និង​សម្គាល់​ថា អំពើ​បែប​នេះ​មាន​តែ​ផល​វិបាក​ គ្មា​ន​ផល​ប្រយោជន៍​អ្វី​សោះ​ចំពោះ​ហុងកុង​ក៏​ដូចជា​តំបន់​មាន​សច្ចាយុត្តិធម៌​ណា​មួយ​ទាំង​អស់​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស