郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជន និងជាប្រធានរដ្ឋនៃប្រទេសឡាវជួបពិភាក្សាជាមួយលោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការពារជាតិចិន

2019-11-15 15:47:56 cri

      រសៀល​ថ្ងៃទី ១៤ ខែ​វិច្ឆិកា​​នៅ​ទីស្តីការ​ប្រធាន​រដ្ឋ​នៅ​​ក្រុង​​វៀងចន្ទន៍ លោក Boungnang Vorachith អគ្គ​លេខាធិការ​នៃ​​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ និងជា​​ប្រធាន​រដ្ឋ​នៃ​ប្រទេសឡាវ​បាន​​ជួប​ពិភាក្សា​ជា​មួយ​លោក Wei Fenghe សមាជិក​ក្រុម​ប្រឹក្សាកិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន​​ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​ ។

      ក្នុ​ងកិច្ច​ជំនួប លោក Boungnang Vorachith បាន​លើក​ឡើង​ថា ប្រទេសឡាវ​ចងចាំ​មិន​ភ្លេច​រហូត​នូវ​ការ​គាំទ្រ​និង​ជំនួយ​ឧបត្ថម្ភដ៏​ថ្លៃ​ថ្លា​​របស់​ប្រទេស​ចិន​ក្នុង​រយៈ​ពេលជា​​យូរកន្លង​មក​  ហើយ​នឹង​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​​ចិន​មួយ​ដូច​ពេល​កន្លង​ទៅ​ ។ បក្ស​និង​រដ្ឋាភិបាល​ឡាវ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងចំពោះ​ការ​ធ្វើ​ឱ្យ​​កិច្ច​សហប្រតិបតិ្តការ​និង​ការ​ផ្លាស់​ប្តូរ​លើ​គ្រប់​វិស័យ​និង​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរឱ្យ​​កាន់​តែ​ស៊ី​ជម្រៅ​និងមាន​ភាព​ប្រាកដ​ប្រចា​​ជា​បន្ត​បន្ទាប់​ ក៏​ដូចជា​បង្កើន​សាមគ្គីភាព​និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរផង​ដែរ​ ។

      ជា​ការ​ឆ្លើយ​តប លោក Wei Fenghe បាន​ថ្លែង​ថា ប្រទេស​ចិន​សូម​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ឡាវ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​មុត​មាំ​ក្នុង​បញ្ហា​ពាក់​ព័ន្ធ​និង​ផល​ប្រយោជន៍​ស្នូល​របស់​ប្រទេស​ចិន ។ កងទ័ព​ចិន​រីក​រាយ​រួម​សហការ​ចា​មួយ​កងទ័ព​ឡាវ​ក្នុង​ន័យ​អនុវត្ត​បាន​ឱ្យ​ល្អ​នូវ​មតិ​ឯកភាព​រួម​សំខាន់ៗ​នៃ​អ្នក​ដឹក​នាំ​កំពូល​របស់​បក្ស​និង​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​យុទ្ធសាស្ត្រ​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស