翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ"ខ្សែក្រវាត់និងផ្លូវ"ចំនួន ១៩៧ ច្បាប់ជាមួយប្រទេសចំនួន ១៣៧ និងអង្គការអន្តរជាតិចំនួន ៣០

2019-11-16 16:35:42 cri

      ​​ថ្ងៃទី ១៥ ខែវិចិ្ឆកា ​លោក​ស្រី​Meng Weiអ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិកំណែទម្រង់​និង​ការអភិវឌ្ឍន៍​​ចិន​​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា គិត​រហូត​មក​ដល់​ចុង​ខែ​តុលា ​​ឆ្នាំ​ ២០១៩​ នេះ​ ប្រទេសចិន​បាន​ចុះ​ហត្ថលេខា​លើឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​"ខ្សែ​ក្រវាត់​និង​ផ្លូវ​"​ចំនួន ១៩៧ ​​ច្បាប់​ជា​មួយ​ប្រទេស​ចំនួន ១៣៧ និង​អង្គការ​អន្តរជាតិចំនួន ៣០ ។ 

​        លោកស្រី​បាន​ឧទ្ទេសនាម​​ថា ពី​ខែ​មករា​​​ដល់​ខែ​កញ្ញា​ ឆ្នាំ ២០១៩ ទំហំ​​ទឹកប្រាក់​សរុប​នៃ​ការ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេសចិន​ជា​មួយ​ប្រទេស​តាម​បណ្តោយ​​​​​"ខ្សែក្រវាត់​និង​ផ្លូវ​"​ត្រូវ​ជា​​ ៩ សែន ៥ ​ម៉ុន​លានដុល្លារអាមេរិក ចំណែក​ទំហំវិនិយោគ​​ដោយ​ផ្ទាល់លើ​​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​នៅ​ប្រទេសតាម​បណ្តោយ​​​​​"ខ្សែក្រវាត់​និង​ផ្លូវ”​គឺ​លើស​ពី ១ម៉ឺនលាន​ដុល្លារអាមេរិក​​​ ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស