翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលមជ្ឈិមចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុង ៖ ត្រូវអនុវត្តតាមស្មារតីនៃសុន្ទរកថាសំខាន់របស់លោកស៊ី ជីនភីង ប្រមូលផ្តុំកម្លាំងសង្គមដើម្បីទប់ស្កាត់សកម្មភាពហិង្សានិងបញ្ចប់ភាពចលាចល

2019-11-16 16:36:26 cri

​      ថ្ងៃទី ១៥ ខែ​វិច្ឆិកា មន្រ្តី​​ទទួល​ខុសត្រូវនៃ​​ការិយាល័យ​ទំនាក់ទំនង​នៃ​រដ្ឋាភិបាលមជ្ឈិម​ចិន​ប្រចាំ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុងបាន​ថ្លែង​​អំពី​ការ​អនុវត្ត​ស្មារតី​នៃ​សុន្ទរក​ថា​សំខាន់​របស់​លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​ដែល​បាន​លើក​ឡើង​អំពី​​ស្ថានការណ៍​ហុងកុង​ ។ ​​មន្រ្តីទទួល​ខុស​ត្រូវ​រូប​នេះ​បាន​ថ្លែង​ថា ថ្ងៃទី​១៤  ខែ​វិច្ឆិកា តាម​ម៉ោង​ក្នុង​តំបន់ លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​បង្ហាញ​នូវ​គោល​ជំហរ​​យ៉ាង​ម៉ឺងម៉ាត់​របស់​ប្រទេសចិន​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​ហុងកុង​បច្ចុប្បន្ន​នៅ​ក្រុង​ប្រេស៊ី​លីយ៉ា ប្រទេស​ប្រេស៊ីល​ ដោយ​បាន​លើក​ឡើង​នូវ​”ការ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​” ចំនួន​ ៦ ចំណុច​ ដែលជា​ការ​ចង្អុល​បង្ហាញ​​ទិស​ដៅ​ ​សម្រាប់​ទប់​ស្កាត់​សកម្មភាព​ហិង្សា​ បញ្ចប់​ភាពចលាចល​ និង​រៀបចំ​សណ្តាប់​ធ្នាប់​សង្គម​ឡើង​វិញ ព្រមនិង​បាន​បញ្ជាក់​ម្តង​ទៀតពី​គោលជំហរ​របស់​រដ្ឋាភិបាល​មជ្ឈម​ចិន​ដែល​នឹង​គាំទ្រ​ហុងកុង​ជាប់ជា​និច្ច​ ហើយ​ក៏​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រឆាំង​និង​កម្ទេច​​ឧបាយកល​របស់​កម្លាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​ប៉ុនប៉ង​​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​និង​បង្ក​ភាព​ច្របូកច្របល់​នៅហុងកុងផង​​ដែរ​​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស